បន្លែ​កម្ពុជា កំពុងមាន​តម្រូវការ​ខ្ពស់​នៅ​អឺរ៉ុប​

ថ្ងៃសុក្រ 19 មិថុនា 2020, 8:50

​លោក ងិន ឆាយ អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពីពេល​ថ្មីៗ​នេះ​ថា បើទោះជា​ការនាំចេញ​បន្លែ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ក្នុង​បរិមាណ​តិចតួច​ក៏ដោយ ប៉ុន្តែ​កម្ពុជា​នឹងមាន​ឱកាស​កាន់តែ​ល្អប្រសើរ​សម្រាប់​ទីផ្សារ​នោះ ខណៈ​វៀតណាម និង​ថៃ​ទទួលរង​ការពិន័យ​កាត​ក្រហម​មិនអាច​នាំចូល​បន្លែ​ទៅ​ទីផ្សារ​អឺរ៉ុប​បានទេ​។​

 

​លោ​កថា​ដោយសារ​អ្នក​ដាំ​ដុះ និង​អ្នក​នាំចេញ​មួយចំនួន​គ្មាន​ភាពស្មោះត្រង់​បានធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​កាត​លឿង​ម្តង​កាលពី ៦ ឆ្នាំមុន​ជាការ​ព្រមាន​នៃ​ការ​នាំចូល​បន្លែ​ទៅ​សហគមន៍​អឺរ៉ុប​ដែល​មិនបាន​គោរព​តាម​គោលការណ៍​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​របស់​អឺរ៉ុប​។ តែ​លោក​អះអាងថា ទោះបីយ៉ាងណា​បច្ចុប្បន្ន​ក​ម្ពុ​ជា​ពុំ​ជាប់​ពិន័យ​កាត​លឿង​ទៀត​ទេ ដូច្នេះ​កម្ពុជា​អាចធ្វើ​ការនាំចេញ​បន្លែ​ទៅ​សហគមន៍​អឺរ៉ុប​បាន​៕​

បន្លែ​កម្ពុជា កំពុងមាន​តម្រូវការ​ខ្ពស់​នៅ​អឺរ៉ុប​

PLB Banner on article detail