ទាជាង​២​ម៉ឺន​ក្បាល ឆ្លង​ជំងឺផ្តាសាយបក្សីប្រភេទថ្មី នៅ​កូរ៉េខាងត្បូង​

ថ្ងៃច័ន្ទ 7 កុម្ភៈ 2022, 13:34

​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍ ពី​ករណី​ជំងឺ​គ្រុនផ្តាសាយ​បក្សី (AI) មួយ​ផ្សេងទៀត នៅឯ​កសិដ្ឋាន ចិញ្ចឹម​ទា​មួយកន្លែង កាលពី​ថ្ងៃអាទិត្យ ដែលនាំឱ្យ​ចំនួន​ករណី ជំងឺផ្តាសាយបក្សី សរុប​កើន​ឡើងដល់ ៣៣​ករណី​ហើយ ស្មើនឹងជាង២ម៉ឺនក្បាល នៅក្នុង​រដូវរងារ​នេះ​។​

 

​ករណី​ចុងក្រោយ​បំផុត ត្រូវបាន​បញ្ជាក់​នៅ​ឯក​សិ​ដ្ឋា​ន​មួយកន្លែង ក្នុង​ទីក្រុង Jeongeup ខេត្ត Jeolla ខាងជើង ដែល​កំពុង​ចិញ្ចឹម​ទា ប្រហែល ១៨ ០០០​ក្បាល​។ នេះ​បើ​យោងតាម​មន្ត្រី​ច​ត្តា​ឡី​ស័ក បានឱ្យដឹង​។ ករណីនេះ គឺជា​លើក​ទី ៣៣ ដែល​ត្រូវបាន​បញ្ជាក់ អំពី​ការ​ផ្ទុះឡើង នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សី (AI) ដែល​បង្កឡើង​យ៉ាងខ្លាំង ចាប់តាំងពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំមុន​មក​។​

 

​អាជ្ញាធរ​បាន​និយាយថា ពួកគេ​នឹងធ្វើ​យុទ្ធនាការ ទូទាំងប្រទេស រយៈពេល​មួយ​សប្តាហ៍ នៃ​ការសម្លាប់​មេរោគ​ដ៏​ខ្លាំងក្លា​នេះ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ច័ន្ទ​នេះ បន្ទាប់ពី​មានការ​ផ្ទុះឡើង នៃ​មេរោគ​គ្រុនផ្តាសាយ​បក្សី (AI) ថ្មីៗ ជា​បន្តបន្ទាប់​នៅតាម កសិដ្ឋាន​ប​សុ​បក្សី និង​នៅក្នុង​ព្រៃ​៕

ទាជាង​២​ម៉ឺន​ក្បាល ឆ្លង​ជំងឺផ្តាសាយបក្សីប្រភេទថ្មី នៅ​កូរ៉េខាងត្បូង​
ទាជាង​២​ម៉ឺន​ក្បាល ឆ្លង​ជំងឺផ្តាសាយបក្សីប្រភេទថ្មី នៅ​កូរ៉េខាងត្បូង​
ទាជាង​២​ម៉ឺន​ក្បាល ឆ្លង​ជំងឺផ្តាសាយបក្សីប្រភេទថ្មី នៅ​កូរ៉េខាងត្បូង​
ទាជាង​២​ម៉ឺន​ក្បាល ឆ្លង​ជំងឺផ្តាសាយបក្សីប្រភេទថ្មី នៅ​កូរ៉េខាងត្បូង​
ទាជាង​២​ម៉ឺន​ក្បាល ឆ្លង​ជំងឺផ្តាសាយបក្សីប្រភេទថ្មី នៅ​កូរ៉េខាងត្បូង​

PLB Banner on article detail

អត្ថបទពេញនិយម