នារីស្រស់ស្អាតម្នាក់លោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវបានបុរសជាគូស្នេហ៍លូតទៅជួយបណ្តាលអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ទាំងពីរនាក់

ថ្ងៃច័ន្ទ 22 មករា 2024, 11:12

(បាត់ដំបង) មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីមាននារីស្រស់ស្អាតម្នាក់លោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួនពីលើស្ពាន តែត្រូវបានបុរសជាគូស្នេហ៍លូតទៅជួយបណ្តាលអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ សំណាងល្អបានអ្នកស្រុកសហការចុះជួយបានទាន់ពេលវេលា។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង០៤ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចលើស្ពានស្ទឹងសង្កែខាងមុខសាលាខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានមានការឈ្លោះប្រកែកសម្តីគ្នាទៅវិញទៅមក បន្ទាប់មកភាគីខាងស្រីក៏បានស្ទុះទៅលោតទំលាក់ខ្លួនពីស្ពានចូលទៅស្ទឹងសង្កែ ភ្លាមនោះភាគីខាងប្រុសក៏បានលោតទៅជួយស្រង់តែមិនឈ្នះធ្វើអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ទាំងពីរនាក់ តែសំណាងល្អបានមិត្តភក្តិនិងបងប្អូនជាអ្នកដាក់មងជួយស្រង់ទាន់និងដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ។

នារីស្រស់ស្អាតម្នាក់លោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវបានបុរសជាគូស្នេហ៍លូតទៅជួយបណ្តាលអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ទាំងពីរនាក់

PLB Banner on article detail

អត្ថបទពេញនិយម