ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល

ថ្ងៃសុក្រ 10 វិច្ឆិកា 2023, 17:41

(បាត់ដំបង)៖ យ៉ាងហោចមានមនុស្ស០២នាក់បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក CLICK ពណ៌ក្រហម មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AD-1130 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់វ័យខ្ទង់៦០ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងបានចាប់ហ្រ្វាំងដៃក៏បណ្តាលអោយដួល ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកTODAYពណ៌ក្រហម ពាក់ផ្លាកលេខសៀមរាប 1AO-3209 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅស្របគ្នា បានជ្រុលមកបុកពីក្រោយបន្ថែមពេញទំហឹងបណ្តាលឱ្យអ្នកបើកបរខាងមុខរងរបួសធ្ងន់ និងអ្នកបើកបរខាងក្រោយរងរបួសស្រាលផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកដឹកជនរងគ្រោះទាំងពីរនាក់សង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ និងវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

អត្ថបទ និងរូបភាព៖ សាលី រៀម

ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល
ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល
ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល
ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល
ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល
ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល
ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល
ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល
ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល

PLB Banner on article detail

អត្ថបទពេញនិយម