ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តបើកបត់ឆ្វេងបណ្តាលអោយរងរបួសធ្ងន់

ថ្ងៃពុធ 21 កុម្ភៈ 2024, 9:19

បាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុករថយន្តដែលកំពុងបត់ឆ្លងផ្លូវនៅវេលាម៉ោង ២១និង២០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 2B-9436 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបើកបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1M-8334 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិចដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ចំណែករថយន្តបើកចូលចតក្នុងផ្ទះធ្វើមិនដឹង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់មកវាស់វែងធ្វើកំណត់ហេតុដកហូតយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទដោយ រៀម សាលី​ (០២)

រូបភាព៖ គីរីគូ ០៨

ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តបើកបត់ឆ្វេងបណ្តាលអោយរងរបួសធ្ងន់
ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តបើកបត់ឆ្វេងបណ្តាលអោយរងរបួសធ្ងន់
ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តបើកបត់ឆ្វេងបណ្តាលអោយរងរបួសធ្ងន់
ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តបើកបត់ឆ្វេងបណ្តាលអោយរងរបួសធ្ងន់
ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តបើកបត់ឆ្វេងបណ្តាលអោយរងរបួសធ្ងន់

PLB Banner on article detail

អត្ថបទពេញនិយម