ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកថ្មគោល

ថ្ងៃអង្គារ 8 សីហា 2023, 15:28

 ខេត្តបាត់ដំបង៖ ផ្ទះឈើ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx៨ម៉ែត្រ តសំយ៉ាបថែម ៤ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី បណ្តាលអោយខូតខាតអស់ទាំងស្រុង ដែលមានម្ចាស់ផ្ទះឈ្មោះ ហេវ យុត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្រុមទី០៩ ភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សម្ភារៈខូចខាតរួមមាន÷
- គោយន្តកន្ត្រៃ០១គ្រឿង - រថយន្តតូរីស ០១គ្រឿង -ទូរទឹកកក០១ -ម៉ាស៉ីនកិនស្រូវចំនួន០១ -ម៉ាស៉ីនហាន់ដើមចេកចំនួន ០១ -តុបាយ០១ -គ្រែដេកចំនួន០២ - ទូរទស្សន៍ចំនួន០១គ្រឿង និងថវិកាចំនួន ៣០០០បាត ដោយសរុបជាទឹកប្រាក់ទាំងអស់ចំនួន ១៦,០០០ដុល្លារ (មួយម៉ឺនប្រាំមួយពាន់ដុល្លារសហរដ្ឋអាមេរិក) ។

ជុំវិញករណីខាងលើនេះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងចុះអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន០១ ឡានផងដែរ។

អត្ថបទនិងរូបភាពដោយ៖រៀមសាលី

PLB Banner on article detail

អត្ថបទពេញនិយម