ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលអង្គុយចាំម្តាយនិងជីដូនពេលមេឃកំពុងភ្លៀង

ថ្ងៃសុក្រ 8 កញ្ញា 2023, 10:30

(បាត់ដំបង)ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣  នៅចំណុចកដប ស្ថិតក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បើតាមការបញ្ជាក់ពីឈ្មោះ ឈុំ គឹមហាន ភេទស្រី អាយុ ៤៨ឆ្នាំ ដែលត្រូវជាម្តាយ រស់នៅភូមិរុណ ឃុំគារ ស្រុកមោងឫស្សី បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកម្តាយនិងកូនប្រុសជាជនរងគ្រោះឈ្មោះ រិទ្ធី ភុន អាយុ០៧ឆ្នាំ ទៅឆ្លូកស្រូវនៅចំណុចកដប ស្ថិតក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបានទុកកូនឲ្យអង្គុយលេងនៅក្នុងរោងចាំស្រែ ចំណែកខ្លូននិងម្តាយទៅឆ្លូកស្រូវនៅខាងកើតរោងចម្ងាយ ៣០ម៉ែត្រ  រហូតដល់វេលាម៉ោង ១៦និង០០នាទី ក៏ស្រាប់តែមានភ្លៀង លាយឡំជាមួយខ្សល់ ផ្គរន្ទះ ភ្លាមនោះក៏លឺសូររន្ទះបាញ់ផាំងចំកន្លែងរោង ហើយម្តាយបានងាកមើលទៅឃើញចៅដួល ក៏នាំគ្នារត់មកមើល ពេលមកដល់ឃើញចៅឈ្មោះ រិទ្ធី  ភុន ដេកស្លាប់បាត់ទៅហើយ បន្ទាប់មកបានត្រឡប់មកផ្ទះប្រាប់បងប្អូន និងរាយការណ៍មកនគរបាលប៉ុស្តិ៍តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានពត៌មានពាក់ព័ន្ធទៅនឹងករណីខាងលើភ្លាម នគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសពឃើញមានស្នាមខ្លោចនៅលើដើមទ្រូង រួចបានធ្វើកំណត់ហេតុប្រគល់សាកសពអោយទៅឈ្មោះ ណុប នឿន យកទៅធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទនិងរូបភាពដោយ៖រៀមសាលី

ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលអង្គុយចាំម្តាយនិងជីដូនពេលមេឃកំពុងភ្លៀង
ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលអង្គុយចាំម្តាយនិងជីដូនពេលមេឃកំពុងភ្លៀង
ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលអង្គុយចាំម្តាយនិងជីដូនពេលមេឃកំពុងភ្លៀង
ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលអង្គុយចាំម្តាយនិងជីដូនពេលមេឃកំពុងភ្លៀង
ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលអង្គុយចាំម្តាយនិងជីដូនពេលមេឃកំពុងភ្លៀង
ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលអង្គុយចាំម្តាយនិងជីដូនពេលមេឃកំពុងភ្លៀង

PLB Banner on article detail

អត្ថបទពេញនិយម