ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយ(យកកាំបិតខ្វែវកាប់)បុរសម្នាក់អោយរងរបួសធ្ងន់

ថ្ងៃអាទិត្យ 6 សីហា 2023, 11:54

ខេត្តបាត់ដំបង៖ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បានចុះស្រាវជ្រាវស៊េីបអង្កេត រហូតបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធក្នុងករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។

  លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៩និង០០នាទី  ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២០ ភូមិអូរស្រឡៅ  ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ   វឿន  ចាន់ទេ  ភេទប្រុស  អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ  ខេត្តបាត់ដំបង  បានធ្វេីសកម្មភាពយកកាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះឈ្មោះ  យន់  យ៉េ ន  ភេទប្រុស  អាយុ២៤ឆ្នាំ  មានទីលំនៅចំណុចកេីតហេតុខាងលេី   ត្រូវចំក្បាលផ្នែកខាងស្តាំមួយកន្លែង  និងត្រូវចំដៃខាងស្តាំមួយកន្លែង  ។ 

   ក្រោយពេលឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់។

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយ(យកកាំបិតខ្វែវកាប់)បុរសម្នាក់អោយរងរបួសធ្ងន់

PLB Banner on article detail

អត្ថបទពេញនិយម