ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរស០២នាក់ស្លាប់និងរបួស

ថ្ងៃពុធ 4 តុលា 2023, 9:44

 (បាត់ដំបង)៖ យ៉ាងហោចណាស់បុរស០១នាក់បានស្លាប់ភ្លាមៗនិង០១នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៧និង៤៨នាទី ថ្ងៃទី០៣.ខែតុលា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

  ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២០មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AL-4214បើកបរដោយឈ្មោះ កែចាន់លី ហុងលី ភេទប្រុស  អាយុ១៦ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឡើងទៅស្តាំដៃ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឃ្លិចពណ៌ក្រហម សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ បាត់ដំបង 1O-3512 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូហុងដាឌ្រីមស្លាប់ភ្លាមៗ និងភាគីខាងម៉ូតូឃ្លិចរងរបួសស្រាល ចំណែកម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំ។

  ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្នងការខេត្ត ចំណែកសពត្រូវបានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរស០២នាក់ស្លាប់និងរបួស
ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរស០២នាក់ស្លាប់និងរបួស
ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរស០២នាក់ស្លាប់និងរបួស
ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរស០២នាក់ស្លាប់និងរបួស
ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរស០២នាក់ស្លាប់និងរបួស

PLB Banner on article detail

អត្ថបទពេញនិយម