ក្រសួងបរិស្ថានតាមរយៈគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP)សូមធ្វើការស្នើសុំឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមផ្តល់គំនិតយោបល់ក្នុងព្រឹត្តិការណ៍ស្ទង់មតិពីសាធារណជនទៅលើការអភិវឌ្ឍអេកូទេសចរណ៍ក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។
ដើម្បីចូលរួមការស្ទង់មតិនេះ សូមចុចតំណភ្ជាប់ខាងក្រោមដោយជ្រើសភាសា និងទីតាំងដែលលោកអ្នកពេញចិត្ត៖
ខេត្តកោះកុង និងភាសាខ្មែរ: https://forms.gle/REtXZvueNDvypgXD8
ខេត្តសៀមរាប និងភាសាខ្មែរ: https://forms.gle/F9uK1eJR1dHibvB4A
ខេត្តកំពង់ស្ពឺ និងភាសាខ្មែ: https://forms.gle/Ec2sNxjrtiHJbDv76
ការចូលរួមពីសាធារណជនក្នុងព្រឹត្តិការណ៍នេះ គឺពិតជាមានតម្លៃក្នុងការជួយក្រុមការងារនៃគម្រោងដើម្បីឈានដល់ការរៀបចំនិងកសាងប្រកបដោយប្រសិទ្ធិភាពនូវចក្ខុវិស័យ និងផែនការវិនិយោគអេកូទេសចរណ៍ក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃតាតៃក្នុងភូមិសាស្ត្រខេត្តកោះកុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនក្នុងភូមិសាស្ត្រខេត្តសៀមរាប។
យើងខ្ញុំមានសេចក្តីសោមនស្សចំពោះមតិយោបល់របស់លោកអ្នក
ដោយការគោរពដ៏ខ្ពង់ខ្ពស់
គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP)
Google Docs (https://forms.gle/REtXZvueNDvypgXD8)
កម្រងសំណួរសម្រាប់ការស្ទង់មតិជាមួយសាធារណជនតាមរយៈប្រពន្ធ័អនឡាញ
ព្រះរាជាណាចក្រកម្ពុជា-ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍអេកូទេសចរណ៍នៅតំបន់ទេស ភាពជួរភ្នំក្រវាញនិងបឹងទន្លេសាប។