គ្រាប់ឈូករ័ត្ឋ មានអត្ថប្រយោជន៍ដ៏ច្រើន ដែលអ្នកមិនធ្លាប់ដឹង

ថ្ងៃអង្គារ 27 តុលា 2020, 17:51

ឈូករ័ត្នកើតចេញពីក្បាលរុក្ខជាតិនៃផ្កាឈូករ័ត្ន ហើយក្នុងផ្កាឈូករ័ត្នមួយទងអាចមានរហូតដល់ ២,០០០ គ្រាប់ ផ្កាឈូករ័ត្នខ្លះត្រូវបានគេដាំសម្រាប់យកគ្រាប់មកបរិភោគ ខណៈដែលផ្កាឈូករ័ត្នភាគច្រើនត្រូវបាន ដាំដុះនិងប្រមូលផលសម្រាប់យកប្រេងផ្កាឈូករ័ត្ន។ គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកបរិមាណកាឡូរីខ្ពស់ និងមានសារធាតុ ចិញ្ចឹមច្រើនផងដែ ហើយគ្រាប់ផ្កាឈូករ័ត្នក៏សំបូរទៅដោយវីតាមីនអ៊ីម៉ាញ៉េស្យូម ស័ង្កសី កាល់ស្យូម និងជាតិដែក ដែលផ្តល់នូវជីវជាតិដ៏សំខាន់សម្រាប់រាងកាយរបស់យើង។

គ្រាប់ឈូករ័ត្ឋ មានអត្ថប្រយោជន៍ដ៏ច្រើន ដែលអ្នកមិនធ្លាប់ដឹង គ្រាប់ឈូករ័ត្ឋ មានអត្ថប្រយោជន៍ដ៏ច្រើន ដែលអ្នកមិនធ្លាប់ដឹង

មនុស្សភាគច្រើនបានបកសំបកចេញមុននឹងបរិភោគដោយពួកគេគិតថាការទទួលទានសំបកផ្កាឈូករ័ត្នអាចបណ្តាលឱ្យទល់លាមក ហើយគែមមុតស្រួចរបស់វាអាចធ្វើឱ្យមានផល់ប៉ះពាល់ដល់បំពង់អាហារឬផ្នែកផ្សេងទៀតនៃបំពង់រំលាយអាហារ។

គ្រាប់ឈូករ័ត្ឋ មានអត្ថប្រយោជន៍ដ៏ច្រើន ដែលអ្នកមិនធ្លាប់ដឹង គ្រាប់ឈូករ័ត្ឋ មានអត្ថប្រយោជន៍ដ៏ច្រើន ដែលអ្នកមិនធ្លាប់ដឹង គ្រាប់ឈូករ័ត្ឋ មានអត្ថប្រយោជន៍ដ៏ច្រើន ដែលអ្នកមិនធ្លាប់ដឹង

គ្រាប់ផ្កាឈូករ័ត្នអាចការពារយើងពីជំងឺមហារីកនិងជំងឺបេះដូង ព្រោះពួកវាសំបូរ ទៅដោយសារធាតុប៉ូលីហ្វេន អុកស៊ីត និងវីតាមីនE  វីតាមីន E គឺជាអង់ទីអុកស៊ីដង់ដែលអាចរលាយក្នុងខ្លាញ់ វាមាន នាទីបង្កើនភាពស៊ាំក្នុងរាងកាយរបស់យើង ហើយវាក៏អាចជួយបញ្ចុះសម្ពាធឈាមក៏ដូចជាកូឡេស្តេរ៉ុលផងដែរ៕

PLB Banner on article detail