អ្នកជំនាញ​រកឃើញ​វត្តមាន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ក្នុង​ទន្លេមេគង្គ​កម្ពុជា​

ថ្ងៃច័ន្ទ 21 មីនា 2022, 11:31

​ត្រី​ក្បក ឬ​ហៅ​ម្យ៉ាង​ទៀតថា ត្រី​ល្អិត​ពណ៌​ប្រាក់​ទន្លេមេគង្គ ជា​ប្រភេទ​ពូជ​ត្រី​កម្រ នឹង​ត្រូវបាន​បានដាក់​ក្នុង​បញ្ជី "​ងាយ​រងគ្រោះ​" IUCN ត្រូវបាន​រកឃើញ​ក្នុង​ទន្លេមេគង្គ នៃ​ប្រទេស​កម្ពុជា​។​

 

​ក្រុមនិស្សិត​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ដំណើរ​ពាសពេញ​អាង​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ទស្សនា​ផ្សារ​ត្រី និង​ធ្វើ​បទសម្ភាសន៍ ជាមួយ​អ្នកនេសាទ​ក្នុង​មូលដ្ឋាន ក្នុង​គោលបំណង​អង្កេត​ពី​ស្ថានភាព​ប្រភេទ​ត្រី ក្បក​។​

 

​ក្រុមការងារ​បាន​រក​ឃើញថា រដូវ​នេះ ត្រី​ក្បក​បានធ្វើ​ការផ្លាស់​ទី ដែល​មិន​ធ្លាប់មាន​ពីមុន មក តាម​ច្រក​ទន្លេស្រែពក​ដែលជា​ដៃទន្លេ​មេគង្គ​។ ហេតុផល​នៅ​ពីក្រោយ​នៃ​ការ​សម្បូរ​របស់​វា​ភ្លាមៗ នៅតែ​ជា​អាថ៌កំបាំង ប៉ុន្តែ​អ្នកស្រាវជ្រាវ​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​តាមដាន​ត្រី​ក្បក​នេះ ដើម្បី​ស្វែងរក​ចម្លើយ​។​

 

​គួររំលឹកថា កាលពី​ខែធ្នូ ឆ្នាំ​២០២១ អ្នកនេសាទ​ក្នុង​ខេត្តរតនគិរី របស់​កម្ពុជា​បាន​រាយការណ៍ ថា ប្រភេទ​ត្រី​ក្បក (Tenualosa thibaudeaui)  ដែល​រង​ការគំរាមកំហែង ត្រូវបាន​ចាប់បាន ភ្លាមៗ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ ចាប់តាំងពី​ឆ្នាំ ២០១៧ មក មាន​ត្រី​ប្រភេទ​នេះ តែមួយ​ក្បាល​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​រកឃើញ​នៅក្នុង​តំបន់​នេះ​។ នៅ​ឆ្នាំនេះ​វា​មាន​ចំនួន​ច្រើន​មែនទែន​រហូតដល់​ត្រូវគេ​ចាប់​យកមក​លក់បាន​រាប់សិប​កន្ត្រ​កនៅ​ទីផ្សារ​ក្នុងស្រុក​។​ Wonders of the Mekong

អ្នកជំនាញ​រកឃើញ​វត្តមាន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ក្នុង​ទន្លេមេគង្គ​កម្ពុជា​
អ្នកជំនាញ​រកឃើញ​វត្តមាន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ក្នុង​ទន្លេមេគង្គ​កម្ពុជា​
អ្នកជំនាញ​រកឃើញ​វត្តមាន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ក្នុង​ទន្លេមេគង្គ​កម្ពុជា​
អ្នកជំនាញ​រកឃើញ​វត្តមាន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ក្នុង​ទន្លេមេគង្គ​កម្ពុជា​
អ្នកជំនាញ​រកឃើញ​វត្តមាន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ក្នុង​ទន្លេមេគង្គ​កម្ពុជា​
អ្នកជំនាញ​រកឃើញ​វត្តមាន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ក្នុង​ទន្លេមេគង្គ​កម្ពុជា​
អ្នកជំនាញ​រកឃើញ​វត្តមាន​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ក្នុង​ទន្លេមេគង្គ​កម្ពុជា​

PLB Banner on article detail

អត្ថបទពេញនិយម