គុណប្រយោជន៍ ពីការញាំពងទាស្ងោរ ល្អចំពោះសុខភាព

ថ្ងៃសុក្រ 23 តុលា 2020, 16:57

ស៊ុតឆ្អិន១គ្រាប់មានកាឡូរី តែ ៨០កាឡូរីប៉ុណ្ណោះ ស៊ុតជាអាហារដ៏ល្អសម្រាប់អ្នកចង់សម្រកទម្ងន់។ វាជួយឲ្យមេតាបូលីសដំណើរការបានលឿនដើម្បីឲ្យដុតកំទេចកាឡូរីដែលលើស យើងត្រូវការដំណើរការមេតាបូលីសដែលលឿន​ហើយស៊ុតអាចជួយបាន។ ទីមួយវាជាប្រភពនៃជាតិកូលីន​ ដែលមាននាទីជួយឲ្យមេតាបូលីសដំណើរការលឿន​ វាមានជាតិ ប្រូតេអ៊ីន ដើម្បីរំលាយជាតិប្រូតេអ៊ីននេះ ប្រព័ន្ធរំលាយអាហារអ្នកនឹងចំណាយកាឡូរីជាច្រើន។​ 

 

គុណប្រយោជន៍ ពីការញាំពងទាស្ងោរ ល្អចំពោះសុខភាព គុណប្រយោជន៍ ពីការញាំពងទាស្ងោរ ល្អចំពោះសុខភាព

 

ជួយអ្នកមិនឲ្យញ៉ាំច្រើនជ្រុល​ ស៊ុតក៏ជួយឲ្យអ្នកមិនសូវឃ្លាន ដែលជួយឲ្យអ្នកស្រកទម្ងន់ ដោយសារវាមានប្រូតេអ៊ីនច្រើន វាជួយឲ្យយើងនឹងពោះ ជាងអាហារផ្សេងៗ ជួយឲ្យយើងមិនងាយចង់ញ៉ាំអាហារទៀត។ ហើយវាក៏មានជាតិខ្លាញ់មានប្រយោជន៍ ដែលជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ស្កប់ស្កល់ វាជួយរក្សាកម្រិតស្ករក្នុងឈាមបានល្អ ការឡើងចុះ​នៃកម្រិតជាតិស្ករក្នុងឈាម អាចធ្វើឲ្យមនុស្សឃ្លានគ្រប់ពេល។ អ្នកគួរញ៉ាំស៊ុតជាមួយ អាហារធញ្ញជាតិដទៃទៀតដូចជា នំបុ័ង សាំងវិច ...ដើម្បីកុំឲ្យឆាប់ឃ្លានទៀត។

គុណប្រយោជន៍ ពីការញាំពងទាស្ងោរ ល្អចំពោះសុខភាព គុណប្រយោជន៍ ពីការញាំពងទាស្ងោរ ល្អចំពោះសុខភាព

 

ដើម្បីស្រកទម្ងន់ដោយប្រើស៊ុត អ្នកគួរញ៉ាំវាឲ្យបានទៀងទាត់ ញ៉ាំស៊ុត ១ថ្ងៃ មួយ រឺ ពីរគ្រាប់ មិនមានបញ្ហាអ្វីទេទោះយ៉ាងណាបើអ្នកមានបញ្ហាសុខភាព ដែលតម្រូវឲ្យប្រយ័ត្នប្រយែងក្នុងការហូបចុក អ្នកត្រូវពិភាក្សាជាមួយដុកទ័រឲ្យបានច្បាស់លាស់។

PLB Banner on article detail