ឫស ដើម ក្រអៅ មើម ស្លឹក ផ្លែមានអត្ថប្រយោជន៍របស់ឈូក

ថ្ងៃច័ន្ទ 19 តុលា 2020, 9:4

ឈូកត្រូវបានខ្មែរយើងនិយម និងមានជំនឿរាប់ពាន់ឆ្នាំមកហើយ ចាត់ជាឱសថសួគ៌ ជាពិសេសគឺគ្រាប់ឈូក និងបណ្តូលតែម្តង។គ្រាប់ឈូកមានគុណសម្បត្តិ សម្រាប់បំប៉នកម្លាំង ជាពិសេសអ្នកទើបងើបពីឈឺថ្មីៗ អស់កម្លាំងល្ហិតល្ហៃ ឬសម្រាប់ស្ត្រីមានផ្ទៃពោះ ។ រូបមន្តសម្រាប់កាត់បន្ថយសម្ពាធឈាម បន្ថយជាតិខ្លាញ់ក្នុងឈាម បំប៉នគ្រាប់ឈាម បំបាត់ឈឺក្បាល វិលមុខ គឺយកស្លឹកហាន់ ដាក់ទឹកល្មមលិច ស្ងររ ១០- ១៥ នាទី ពិសារ១ថ្ងៃ ៣ដង។

ឫស ដើម ក្រអៅ មើម ស្លឹក ផ្លែមានអត្ថប្រយោជន៍របស់ឈូក ឫស ដើម ក្រអៅ មើម ស្លឹក ផ្លែមានអត្ថប្រយោជន៍របស់ឈូក

ផ្កាឈូកស ស្ងោរយកទឹកពិសា ដើម្បីបំប៉នកម្លាំង និងបំបាត់ញរ័ទ្រូង គ្រាប់ ជួយបំប៉នសរសៃប្រសាទ ខួរក្បាលបណ្តូលគ្រាប់ឈូកឆុងទឹកពិសាបំបាត់ស្ត្រេស គេងមិនលក់ជាពិសេសគ្រាប់ឈូក មានប្រសិទ្ធភាពក្នុងការប្រឆាំងរ៉ាឌីកាល់សេរីប្រឆាំងជំងឺមហារីក និងពន្យឺតភាពចាស់
ជំងឺថ្លើម រលាកថ្លើម ពិសាគ្រាប់ឈូកស្រស់ កុំខ្ចីពេក ១ថ្ងៃ ២០ ទៅ ៣០គ្រាប់ទាំងបណ្តូលជួយបំប៉នស្បែកមិនឲ្យជ្រីវជ្រួញ

ឫស ដើម ក្រអៅ មើម ស្លឹក ផ្លែមានអត្ថប្រយោជន៍របស់ឈូក ឫស ដើម ក្រអៅ មើម ស្លឹក ផ្លែមានអត្ថប្រយោជន៍របស់ឈូក

បណ្តូលគ្រាប់ឈូកបរិបូណ៌ដោយសារធាតុ Methycorypalline ជួយពង្រីកសរសៃឈាម សម្រួលដំណើរឈាមរត់ និងសម្រួលដល់ចលនាបេះដូង ផងដែរ ។ឆុងទឹកក្តៅ ញ៉ាំ១ថ្ងៃ ៣ដង  -បំបាត់អាការៈក្តៅក្នុង បំប៉នសួត បំប៉នថ្លើម បំប៉នតម្រងនោម -ពិសាគ្រាប់ឈូកកាត់បន្ថយការរលាកពោះវៀន ។

PLB Banner on article detail