ឯកឧត្តម សុខ លូ ដឹកនាំមន្រ្តីជំនាញ(ក.ប.ប)ចុះពិនិត្យពិសោធន៍គុណភាពចំណីអាហារដើម្បីស្វែងរកសារធាតុគីមី

ថ្ងៃព្រហស្បតិ៍ 1 កញ្ញា 2022, 15:35

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងសហការជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)ចុះត្រួតពិនិត្យពិសោធន៍គុណភាពចំណីអាហារ និងផលិតផលផ្សេងៗ ជាពិសេសណែមបាត់ដំបងដើម្បីស្វែងរកសារធាតុគីមីហាមឃាត់បន្ទាប់ពីរដ្ឋបាលខេត្តទទួលបានរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារមួយគ្រឿងពីឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងការងារដឹកនាំមន្រ្តីជំនាញនាំយករថយន្តចល័តពិសោធន៍ចុះមកថ្ងៃនេះគោលបំណងដើម្បីពិសោធន៍ទៅលើគុណភាពចំណីអាហារ ដែលជំហានទីមួយពិនិត្យទៅលើណែម និងបន្តបេសកកម្មទៅពិនិត្យទឹកត្រី ទឹកស៊ីអ៊ីវជាបន្តបន្ទាប់ទៀត ហើយក្នុងការពិនិត្យសំណាកណែមនាព្រឹកនេះជាលទ្ធផលពុំមានរកឃើញផ្ទុកសារធាតុគីមីហាមឃាត់នោះទេ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវដល់អ្នកធ្វើ អ្នកផលិត ធ្វើយ៉ាងម៉េចកុំដើម្បីចង់ចំណេញ ចង់លក់ទុកបានយូរ មានលាយដាក់បន្តំសារធាតុផ្សេងៗសូមកុំធ្វើអោយសោះ ព្រោះវាធ្វើអោយខូចកេរ្តិ៍ឈ្មោះដល់ផលិតផលក្នុងខេត្តបាត់ដំបងយើង  ហើយក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យគុណភាពចំណីអាហារ និងត្រូវធ្វើឡើងជាបន្តបន្ទាប់លើផលិតផលនានាដែលបានដាក់លក់នៅលើទីផ្សារ ដើម្បីស្វែងរកប្រភពដើមនៃទំនិញទាំងនោះ។

ឯកឧត្តមបានបន្តថា រយៈពេលកន្លងមកលោកបានណែនាំដល់មន្រ្តីជំនាញត្រូវពង្រឹងការត្រួតពិនិត្យគុណភាពចំណីអាហារសំដៅធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងកសាងទំនុកចិត្តពីអ្នកទិញដើម្បីធានាថារាល់ទំនិញដែលប្រជាពលរដ្ឋទទួលទានគ្មានផ្ទុកសារធាតុគីមីហាមឃាត់នោះទេ ហើយអ្នកយកផលិតផលមកលក់ត្រូវស្គាល់ប្រភពអោយបានច្បាស់លាស់ ព្រោះបើសិនក្នុងករណីរកឃើញប្រភពនោះមានបញ្ហា យើងនឹងទៅដល់ប្រភពហ្នឹង ហើយធ្វើការអប់រំកែតម្រូវគាត់ ធ្វើការដាក់ទោសទាន់គាត់តាមផ្លូវច្បាប់នៅពេលដែលគាត់មិនកែប្រែ។

ឯកឧត្តម សុខ លូ ដឹកនាំមន្រ្តីជំនាញ(ក.ប.ប)ចុះពិនិត្យពិសោធន៍គុណភាពចំណីអាហារដើម្បីស្វែងរកសារធាតុគីមី
ឯកឧត្តម សុខ លូ ដឹកនាំមន្រ្តីជំនាញ(ក.ប.ប)ចុះពិនិត្យពិសោធន៍គុណភាពចំណីអាហារដើម្បីស្វែងរកសារធាតុគីមី
ឯកឧត្តម សុខ លូ ដឹកនាំមន្រ្តីជំនាញ(ក.ប.ប)ចុះពិនិត្យពិសោធន៍គុណភាពចំណីអាហារដើម្បីស្វែងរកសារធាតុគីមី
ឯកឧត្តម សុខ លូ ដឹកនាំមន្រ្តីជំនាញ(ក.ប.ប)ចុះពិនិត្យពិសោធន៍គុណភាពចំណីអាហារដើម្បីស្វែងរកសារធាតុគីមី
ឯកឧត្តម សុខ លូ ដឹកនាំមន្រ្តីជំនាញ(ក.ប.ប)ចុះពិនិត្យពិសោធន៍គុណភាពចំណីអាហារដើម្បីស្វែងរកសារធាតុគីមី
ឯកឧត្តម សុខ លូ ដឹកនាំមន្រ្តីជំនាញ(ក.ប.ប)ចុះពិនិត្យពិសោធន៍គុណភាពចំណីអាហារដើម្បីស្វែងរកសារធាតុគីមី

PLB Banner on article detail