មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្ស៊េនីកា (Astrazeneca)ជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងមន្ត្រីរាជការស៊ីវិលជួរមុខ

ថ្ងៃអាទិត្យ 8 សីហា 2021, 14:52

ខេត្តបាត់ដំបង៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្ស៊េនីកា (Astrazeneca)ជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងមន្ត្រីរាជការស៊ីវិលជួរមុខ មន្ត្រីសុខាភិបាលនិងក្រុមគ្រូពេទ្យប្រតិបត្តិផ្ទាល់ និង គ្រូបង្រៀនស្ថិតក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ក្រោមវត្តមាន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

 មុនផ្តល់ការចាក់នូវវ៉ាក់សាំងAstrazeneca ដែលជាដូសទី៣ និងជាដូសជម្រុញជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីសាធារណៈជួរមុខខាងលើនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងនូវការដឹងគុណនិងអរគុណចំពោះសម្តេចអគ្គមហាសេនាបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ដូសទី៣ ប្រភេទ AstraZeneca សំរាប់ខេត្តបាត់ដំបងតាមរយៈក្រសួងសុខាភិបាលនិង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង សរុបចំនួន ២០.៧៣០ដូស ដើម្បីធ្វើការចាក់ជូនទៅលើគោលដៅ ដែលជាមន្ត្រីសាធារណៈជួរមុខនៅតាមស្រុកតំបន់ព្រំដែននិងនៅក្នុងស្រុក-ក្រុង ក្នុងខេត្តចាប់ពីថ្ងៃនេះទៅតាមរយៈនៃការរៀបចំរបស់មន្ទីរសុខាភិបាលខេត្ត ចៀសវាងនិងបង្ការការបាត់បង់របៀបរៀបរយក្នុងការរក្សានូវគម្លាត និងអនុវត្តវិធានសុខាភិបាល ៣.ការពារ ៣.កុំ ឲ្យបានម៉ឺងម៉ាត់។

តាមការប្រកាសជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-19ថ្មីបន្ថែម ចំនួន៧០នាក់ ក្នុងនោះសហគមន៍ ចំនួន៦៥នាក់ មកពីថៃចំនួន០៥នាក់និងមានករណីជាសះស្បើយ ចំនួន២៣នាក់ ក្នុងនោះក៏បានបញ្ជាក់យ៉ាងច្បាស់បន្ថែមថា៖ចាប់តាំងពីមានការរីករាលដាល នៃជំងឺកូវីដនៅកម្ពុជា  ខេត្តបាត់ដំបង បានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ19 សរុបចំនួន ៤.០៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៥១៥នាក់ និងកំពុងសម្រាកព្យាបាលសរុប ចំនួន ១.៥៣០នាក់ និងករណីស្លាប់សរុប ចំនួន ៤៨នាក់ ផងដែរ៕ 

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្ស៊េនីកា (Astrazeneca)ជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងមន្ត្រីរាជការស៊ីវិលជួរមុខ
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្ស៊េនីកា (Astrazeneca)ជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងមន្ត្រីរាជការស៊ីវិលជួរមុខ
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្ស៊េនីកា (Astrazeneca)ជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងមន្ត្រីរាជការស៊ីវិលជួរមុខ
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្ស៊េនីកា (Astrazeneca)ជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងមន្ត្រីរាជការស៊ីវិលជួរមុខ
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្តើមចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្ស៊េនីកា (Astrazeneca)ជូនថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងមន្ត្រីរាជការស៊ីវិលជួរមុខ

PLB Banner on article detail