កម្ពុជា ហាមឃាត់​អ្នកដំណើរ​មកពី​១០​ប្រទេស ដើម្បី​ការពារ​ការឆ្លង​ជំងឺ​បំប្លែង​ថ្មី អូ​មី​ក្រុង​

ថ្ងៃអង្គារ 30 វិច្ឆិកា 2021, 8:49

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​កម្ពុជា កាលពី​ព្រលប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​បាន​បញ្ជាក់ថា អ្នកដំណើរ ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រទេស​ចំនួន​១០ នៅ​ទ្វីបអាហ្វ្រិក នឹងត្រូវ​ផ្អាក​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​មួយរយៈ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

 

​ក្រសួង​បាន​បញ្ជាក់ថា ការផ្អាក​នេះ គឺ​ដោយសារតែ​មានការ​ព្រួយបារម្ភ​ចំពោះ​វីរុស​បំប្លែង​ថ្មី B.1.1.529 ដែល​បានកំណត់​ឈ្មោះថា អូ​មី​ក្រុង នៅ​បណ្តា​ប្រទេស​មួយចំនួន នៃ​ទ្វីបអាហ្វ្រិក​។​

កម្ពុជា ហាមឃាត់​អ្នកដំណើរ​មកពី​១០​ប្រទេស ដើម្បី​ការពារ​ការឆ្លង​ជំងឺ​បំប្លែង​ថ្មី អូ​មី​ក្រុង​
កម្ពុជា ហាមឃាត់​អ្នកដំណើរ​មកពី​១០​ប្រទេស ដើម្បី​ការពារ​ការឆ្លង​ជំងឺ​បំប្លែង​ថ្មី អូ​មី​ក្រុង​

PLB Banner on article detail