Apple ទម្លាក់សមត្ថភាពឈីប A14 ប្រើលើ iPhone 12 ព្រោះថ្មតូចជាង

ថ្ងៃអង្គារ 20 តុលា 2020, 17:6

ឈីប A14 Bionic របស់ Apple គឺ​ជា​បន្ទះ​ឈីប​ដំបូង​គេ​ផលិត​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ 5nm ហើយ​វា​មិន​ត្រឹម​​មាន​ប្រើ​ប្រាស់​លើ​ត្រកូល iPhone 12 នោះ​ទេ ប៉ុន្តែ​ក៏​មាន​ប្រើ​ប្រាស់​លើ iPad Air 4 

Apple បាន​អះ​អាង​ថា​​ CPU និង GPU នៃ​បន្ទះ​ឈីប​នេះ​មាន​ល្បឿន​លឿន​ជាង​​ឈីប​របស់​​​​ក្រុមហ៊ុន​គូ​ប្រជែង​ប្រមាណ ៥០% ហើយ​ថែម​ទាំង​អះអាង​ថា​សមត្ថភាព​របស់​វា​អាច​ប្រកួតប្រជែង​នឹង​កុំព្យូទ័រ​យួរ​ដៃ​បាន។ 
បើ​ផ្អែក​តាម​ពិន្ទុ​ធ្វើ​តេស្ត​​នៅ​លើ AnTuTu រវាង​ iPhone 12 និង iPad Air 4 ឃើញ​ថា​មាន​ទំហំ​ខុស​គ្នា​ច្រើន។ iPad Air 4 ទទួល​បាន​ពិន្ទុ​សរុប​ដល់​​ខ្ទង់ ៦៦​ម៉ឺន​ពិន្ទុ​ ខណៈ​ដែល iPhone 12 ទទួល​បាន​ត្រឹម​ជាង ៥៦​ម៉ឺន​ពិន្ទុ ខុស​គ្នា​ជិត ១០​ម៉ឺន​ពិន្ទុ​ឯណោះ។ 
វិបសាយ​ AnTuTu ជឿជាក់​ថា​​សមត្ថភាព​បន្ទះ​ឈីប​ A14 Bionic ត្រូវ​បាន​គេ​កាត់​បន្ថយ​នៅ​លើ iPhone 12 ក៏​ដោយ​សារ​ iPhone 12 មាន​ថ្ម​ទំហំ​តូច​ជាង​មុន និង​ដើម្បី​ទប់​ស្កាត់​បញ្ហា​នៃ​ការ​ឡើង​កំដៅ​​ផង​ដែរ។

Apple ទម្លាក់សមត្ថភាពឈីប A14 ប្រើលើ iPhone 12 ព្រោះថ្មតូចជាង Apple ទម្លាក់សមត្ថភាពឈីប A14 ប្រើលើ iPhone 12 ព្រោះថ្មតូចជាង Apple ទម្លាក់សមត្ថភាពឈីប A14 ប្រើលើ iPhone 12 ព្រោះថ្មតូចជាង Apple ទម្លាក់សមត្ថភាពឈីប A14 ប្រើលើ iPhone 12 ព្រោះថ្មតូចជាង Apple ទម្លាក់សមត្ថភាពឈីប A14 ប្រើលើ iPhone 12 ព្រោះថ្មតូចជាង
PLB Banner on article detail