​ យល់​សប្តិ​ឃើញ​ខ្លួន​ឯង​កំពុង​រួម​ភេទ តើមាន​ន័យ​​យ៉ាងណាដែរ ?

ថ្ងៃអង្គារ 3 វិច្ឆិកា 2020, 8:2

ច្បាស់​ជា​អស់​សំណើច​ នៅ​ពេល​បាន​ឮពី​ការ​យល់​សប្តិ​ចម្លែក​បែប​នេះ ​តែ​សុំ​កុំ​យល់​ច្រលំ​ វា​មិន​មែន​ជា​អត្ថន័យ​អាស​អាភាស​អ្វី​ឡើយ។ ​កញ្ញា​នឹង​ដក​ស្រង់​ការ​បក​ស្រាយ​ពី​អ្នក​ជំនាញ​ចិត្ត​វិទ្យា ​ដើម្បី​បំភ្លឺ​ចម្ងល់​នៃ​សុបិន្ត​ចម្លែក​មួយ​ ​សុបិន​បែប​នេះ ​គឺ​អាស្រ័យ​ទៅ​លើ​ការ​យល់​ឃើញ​របស់​អ្នក​ចំពោះ​រឿង​រួម​ភេទ ​ប្រសិន​អ្នក​ជា​មនុស្ស​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់ ​វា​អាច​នឹង​សម​ហេតុ​សម​ផល​ដែរ ​ដែល​ថា​អ្នក​មាន​អារម្មណ៍​ចំពោះ​រឿង​នោះ​ខ្លាំង​ រហូត​ដល់​ថ្នាក់​ដេក​យល់​សប្តិ​តែ​ម្តង។

ចំណែក​អ្នក​ផ្សេង​ទៀត​ដែល​ធ្លាប់​យល់​សប្តិ​ដូច្នេះ​ដែរ​ តើ​អាច​បញ្ជាក់​ថា​គេ​ជា​មនុស្ស​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់​គ្រប់​គ្នា​អ៊ីចឹង​ឬ? ​មិន​ពិត​ទេ! ​អ្នក​ចិត្ត​វិទ្យា​បាន​អះអាង​ថា ​ព្រោះ​តែ​សាមី​ខ្លួន​ព្យាយាម​ធ្វើ​ជា​មនុស្ស​ឯករាជ្យ​ក្នុង​រឿង​ស្នេហា​ពេក ​ព្យាយាម​កុហក​ខ្លួន​ឯង​ថា​ពិត​ជា​មិន​អី ​ទាំង​ដែល​ការ​ពិត​ក្នុង​ចិត្ត​គេ​កំពុង​ទាម​ទារ​ក្តី​ស្រឡាញ់ ​និង​ភាព​កក់​ក្តៅ​ពី​ដៃ​គូ​ស្នេហា​ខ្លាំង​ណាស់ ​ដូច្នេះ​ហើយ​ទើប​នាំ​ឱ្យ​សុបិន​នេះ​កើត​ឡើង។ ​មួយ​វិញ​ទៀត ​សុបិន​នេះ​អាច​កើត​ឡើង​ភាគ​ច្រើន​បំផុត​ទៅ​លើ​មនុស្ស​ដែល​ទើប​នឹង​បាត់​បង់​ស្នេហា​រួច ​ដែល​បញ្ជាក់​ថា​គេ​ព្យាយាម​ធ្វើ​ចិត្ត​ឱ្យ​ដាច់​ស្រលះ​ ទាំង​ដែល​ចិត្ត​គេ​មិន​ទាន់​អស់​អាល័យ​ទាំង​ស្រុង​ពី​អ្នក​ចាស់​នៅ​ឡើយ៕

​
យល់​សប្តិ​ឃើញ​ខ្លួន​ឯង​កំពុង​រួម​ភេទ តើមាន​ន័យ​​យ៉ាងណាដែរ ? ​
យល់​សប្តិ​ឃើញ​ខ្លួន​ឯង​កំពុង​រួម​ភេទ តើមាន​ន័យ​​យ៉ាងណាដែរ ? ​
យល់​សប្តិ​ឃើញ​ខ្លួន​ឯង​កំពុង​រួម​ភេទ តើមាន​ន័យ​​យ៉ាងណាដែរ ?
PLB Banner on article detail

អត្ថបទពេញនិយម