កសិករ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់​

ថ្ងៃសុក្រ 18 មីនា 2022, 10:21

​ខេត្ត​ប៉ៃលិន ៖ គេ​សង្កេតឃើញ​កសិករ​មួយ​គ្រួសារ បាន​ដាំ​ដំណាំ​ស្វាយចន្ទី​ចំនួន​៥​ហិកតា នៅលើ​ដីចម្ការ​មួយកន្លែង ស្ថិតនៅ​ចំណុច​អូរ​តា​លី ក្នុងភូមិ​ស្រង់​មានជ័យ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​កំពុង​ជួល​កម្មករ​ឱ្យចូល​ទៅ​ប្រមូល​ផល​ជា​បណ្តើរៗ​។ តែ​គាត់​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​មានការ​ធ្លាក់ចុះ ខណ​:​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់ត្រដែត ក៏​លំបាក​រក​កម្មករ​ឱ្យ​ចូលទៅ​រើស​គ្រាប់​ស្វា យ​ចន្ទី​។ ទោះបីជា​យ៉ាងណា បន្ទាប់ពី​ប្រមូល​ផល​ចាប់ពី​ពេលព្រឹក រហូត​ដល់ពេល​ល្ងាច គាត់​ថ្លឹង​លក់​ឱ្យ​ឈ្មួញ ដើម្បី​យក​ថវិកា​ដោះស្រាយ និង​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ 

បើតាម​ការរៀបរាប់​ពី​កសិករ​ម្នាក់ ឈ្មោះ ហេង ម៉ៅ អាយុ​៦០​ឆ្នាំ រស់នៅក្នុង​ក្រុងប៉ៃលិន បានឱ្យ ដឹងថា ៖ គាត់​បាន​ដាំ ដំណាំ​ស្វាយចន្ទី ជាង​១០០០​ដើម នៅលើ​ដីចម្ការ​៥​ហិកតា ដោយ​យក​ពូជ​ប្រភេទ​(M23) មកពី​ខេត្តកំពង់ចាម​។ គាត់​បន្តទៀតថា ពេល​កំពុង​ដាំ​ដុះ គឺ​គាត់​ប្រើ​បច្ចេកទេស​ខ្លួនឯង ចន្លោះ​ពី ១​ដើម​ទៅ​១​ដើម​ប្រវែង​៧​ម៉ែត្រ រួមផ្សំ​ជាមួយនឹង​ការសួរនាំ​ពី​កសិករ​ដូចគ្នា​នៅក្នុង​ខេត្តកំពង់ចាម​។ គាត់​ក៏​មិន​ធ្លាប់​ឃើញ​មាន​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ចុះទៅ​អប់រំ ឬ​បង្រៀន​ពី​របៀប​នៃ​ការថែទាំ​ដំណាំ​អ្វី​នោះឡើយ​។ បញ្ហា​ប្រឈម​ខ្លាំង គឺ​សត្វ​ដង្កូវ សត្វល្អិត តែងតែ​ស៊ី​ផ្កា និង​ត្រួយ​ចន្ទី ដែល​កំពុង​លូតលាស់ ទើប​គាត់​ក៏​ស្វះ​ស្វែងរក​ថ្នាំពុល​នៅ​ទីផ្សារ​យកទៅ​បាញ់សម្លាប់ ដើម្បីឱ្យ​ដំណាំ​របស់ខ្លួន​មានការ​លូតលាស់​ល្អ បើ​មិន​ដូច្នេះ​ទេ គឺ​មិនអាច​ទទួលបាន​ទិន្នផល លក់ដូរ​បានឡើយ​។ ក្នុងការ​ប្រមូល​ផល គាត់​បាន​ជួល​កម្មករ ក្នុង​១​ថ្ងៃ​៤​ទៅ​៥​នាក់ ឱ្យ​ដើរ​រើស​គ្រាប់ស្វាយចន្ទី​នៅក្នុង​ចម្ការ​របស់ខ្លួន​។​

តែ​លំបាក​រក​កម្មករ ខណ​:​អ្នក​ចូលទៅ​រើស​គ្រាប់​ចន្ទី គាត់​ឱ្យ​ថ្លៃឈ្នួល ១​គីឡូក្រាម ៨០០​រៀល​។ ក្នុង​១​ថ្ងៃៗ អ្នកខ្លះ អាច​ប្រមូល​ផល​បាន​ចាប់ពី​៤០ ទៅ​៥០​គីឡូក្រាម​ដែរ គឺ​ទទួលបាន​ប្រាក់កម្រៃ​ចាប់ពី​៣០០០០​ទៅ​៤០០០០​រៀល ហើយ​ការងារ​នេះ​មិន​លំបាក​នោះទេ​។ គាត់​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ខ្វះ​ការងារ​ធ្វើ សូម​នាំគ្នា​ចូលទៅ​រើស​គ្រាប់ស្វាយចន្ទីរ​នៅក្នុង​ចម្ការ​របស់ខ្លួន ទោះបីជា​១​ថ្ងៃ មាន​កម្មករ លើសពី​១០​នាក់ ក៏​គាត់​ទទួលយក​ដែរ ព្រោះ​បច្ចុប្បន្ន ការ​ប្រ​មូ​ផល​ចន្ទីរ បាន តិច ខណ​:​មិនសូវមាន​កម្មករ ពោល​គឺអាច​ទទួលបាន​ផល​ត្រឹមតែ​ជាង​១០០​ទៅ​២០០​គីឡូក្រាម​ប៉ុ ណ្ណោះ ក្នុង​១​ថ្ងៃ​។ 

គាត់​បញ្ជាក់ថា កាលពីមុន តម្លៃ​ទីផ្សារ​គ្រាប់ស្វាយចន្ទី ឈ្មួញ​ទិញ​១​គីឡូក្រាម ចាប់ពី​៥០០០​រៀល​ទៅ​៦០០០​រៀល តែ​រហូតមក​ដល់ពេលនេះ តម្លៃ​ទីផ្សារ​មានការ​ធ្លាក់ចុះ ដោយ​១​គីឡូក្រាម ឈ្មួញ ទិញ​ត្រឹមតែ​៤៧០០ ទៅ​៤៨០០​រៀល​ប៉ុណ្ណោះ ដោយ​ឈ្មួញ​ចូលទៅ​ទិញ​ដល់​ចម្ការ លុះ​គាត់​សួរនាំ​គេ​ប្រាប់ថា ការទិញ​កសិផល​ក្នុងតម្លៃ​ទាប ព្រោះតែ​ប្រេងសាំង​ឡើងថ្លៃ មិន​អាចឱ្យ​តម្លៃ​ខ្ពស់​បានឡើយ ព្រោះ​គេ​បើកបរ​រថយន្ត​ចូលទៅ​ដឹក​ដល់​ចម្ការ ត្រូវ​ចំណាយ​អស់​ច្រើន បើ​ទិញ​ក្នុងតម្លៃ​ខ្ពស់​គេ​មិន​ចំណេញ​នោះឡើយ​៕​

កសិករ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់​
កសិករ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់​
កសិករ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់​
កសិករ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់​
កសិករ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់​
កសិករ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី ត្អូញត្អែរ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ ខណ​:​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់​

PLB Banner on article detail