សង្គ្រាម រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ប៉ះពាល់​ពាណិជ្ជកម្ម​ស្រូវ​ធ្ងន់ធ្ងរ របស់​ឥណ្ឌូណេស៊ី 

ថ្ងៃអង្គារ 8 មីនា 2022, 8:20

​ប្រទេស​ឥណ្ឌូណេស៊ី នឹងរង​ផលប៉ះពាល់​ដោយសារ ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​កំពុង​បន្ត ដោយសារ​ប្រទេស​នេះ ពឹងផ្អែក​ខ្លាំង​ទៅលើ​ការ​នាំចូល ស្រូវ​សាលី​ពី​អ៊ុយ​ក្រែ​ន​។​

 

​បើទោះជា​ប្រទេស​ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មិនមែន ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ របស់​ឥណ្ឌូណេស៊ី សម្រាប់​ការនាំ​ចូល ឬ​នាំចេញ ប៉ុន្តែ​ជម្លោះ​នេះ​នឹង​ជះឥទ្ធិពល ដល់​ការ​នាំចូល​គ្រឿងផ្សំ​អាហារ របស់​ឥណ្ឌូណេស៊ី ជាពិសេស​ស្រូវ​សាលី​អ៊ុយ​ក្រែ​ន​។​

 

​ប្រមាណ ៧៥​ភាគរយ​នៃ​ការនាំ​ចូល របស់​ប្រទេស​ឥណ្ឌូណេស៊ី ពី​អ៊ុយ​ក្រែ​ន គឺជា​គ្រាប់​ធញ្ញជាតិ រួមទាំង​ស្រូវ​សាលី​ផងដែរ បន្ទាប់មក គឺ​ដែក និង​ដែកថែប ២៣​ភាគរយ និង​ទំនិញ​ផ្សេងៗ​ទៀត ២​ភាគរយ​។ អ៊ុយ​ក្រែ​ន គឺជា​អ្នកផ្គត់ផ្គង់​ស្រូវ​សាលី​ធំជាងគេ របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែលជា​ធាតុ​ផ្សំ​សំខាន់ សម្រាប់​ក្រុមហ៊ុន​ធ្វើ​គុយទាវ ម្ស៉ៅ និង​នំប៉័ង​៕ 

សង្គ្រាម រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ប៉ះពាល់​ពាណិជ្ជកម្ម​ស្រូវ​ធ្ងន់ធ្ងរ របស់​ឥណ្ឌូណេស៊ី 

PLB Banner on article detail