រដ្ឋបាល​ខេត្ដ​កំពង់ចាម បំភ្លឺ​ករណី​អ្នកជំងឺ​កូ​វីដ​១៩ ទាំង​៦​នាក់ ទៅលេង​បងប្អូន​នៅ​ស្រុក​ព្រៃឈរ​

ថ្ងៃពុធ 2 ធ្នូ 2020, 10:14

​រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន ពាក់ព័ន្ធ​ករណី​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៦​នាក់ ដែល​ប៉ះពាល់​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» បានធ្វើ​ដំណើរ​ទៅលេង​បងប្អូន នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

 

​សេចក្តីបំភ្លឺ​របស់​រដ្ឋ​បាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា អ្នក​ឆ្លង​កូ​វីដ​១៩ ទាំង​៦​នាក់ បានធ្វើ​ដំណើរ​ទៅ​សាកសួរ​សុខទុក្ខ​បងប្អូន​របស់​ពួកគេ នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២៤-២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មុន​ពេលដែល​ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ មិន​បានមក​ខេត្តកំពង់ចាម​ក្នុងពេល​ថ្មីៗ ឬ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នោះឡើយ​។

 

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ បាន​ចាត់វិធានការ​បន្ទាន់​ឲ្យ​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​ស្រុក​ព្រៃឈរ ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ដោយ​រកឃើញ​ចំនួន​៨​នាក់ និង​យក​ពួកគាត់​មក​ពិនិត្យ យក​សំណាក និង​បញ្ជូន​អ្នក​ប៉ះពាល់​ទាំង​៨​នាក់ ដែល​មានការ​ប្រឈម​កម្រិត​ខ្ពស់ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​២ នៅ​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម​៕

រដ្ឋបាល​ខេត្ដ​កំពង់ចាម បំភ្លឺ​ករណី​អ្នកជំងឺ​កូ​វីដ​១៩ ទាំង​៦​នាក់ ទៅលេង​បងប្អូន​នៅ​ស្រុក​ព្រៃឈរ​
រដ្ឋបាល​ខេត្ដ​កំពង់ចាម បំភ្លឺ​ករណី​អ្នកជំងឺ​កូ​វីដ​១៩ ទាំង​៦​នាក់ ទៅលេង​បងប្អូន​នៅ​ស្រុក​ព្រៃឈរ​

PLB Banner on article detail