បេក្ខជនប្រឡងបាក់ឌុបក្នុងខេត្តព្រះសីហនុ មានចំនួន១,៣៩៣នាក់ អនុវត្តតាមវិធានការសុខាភិបាល

ថ្ងៃច័ន្ទ 27 ធ្នូ 2021, 8:13

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនដែលត្រូវចូលរួមប្រឡងសញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ នៅក្នុងខេត្តព្រះសីហនុទាំង ០៥ មណ្ឌល បានធ្វើការវាស់កំដៅ និងបិទស្ទីកឃ័ររួចហើយ បេក្ខជនបានចូលទៅខាងក្នុងមណ្ឌលដើម្បីមើលឈ្មោះ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងយន្តការនៃការប្រឡង ។

យោងតាមប្រភពពីមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានអោយដឹងថាបេក្ខជនដែលត្រូវចូលរួមប្រឡងសញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិចំណេះ ទូទៅ និង បំពេញ វិជ្ជា នៅទូទាំងខេត្តព្រះសីហនុ សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ  ឆ្នាំ២០២១នេះ សរុបមានចំនួន ១,៣៩៣នាក់។ ទាក់ទងនឹងការរៀបចំដំណើរការប្រឡងនេះដែរ គណៈ មេប្រយោគ គណៈ កម្មការ អប្បមាទ ទូទាំង ប្រទេស និងជំនួយការ អប្បមាទទូទាំង ប្រទេស ប្រធាន-អនុប្រធាន មណ្ឌល ប្រចាំ រាជធានី- ខេត្ត នីមួយៗ  ក៏បាន អញ្ជើញ ចុះ ត្រួត ពិនិត្យ ស្ថាន ភាព ទូទៅ នៅ តាម មណ្ឌល ប្រឡង ដោយ ផ្ដោត សំខាន់ ទៅ លើ បរិវេណ មណ្ឌល ប្រឡង ឧបករណ៍បំពង សំឡេង អាគារ នៅ តាម មណ្ឌល ប្រឡង និង ស្ថានភាព នៃ បន្ទប់ ប្រឡង  នីមួយៗ។

ជាពិសេសបន្ទប់បម្រុងទុក ករណីមានបេក្ខជនលើសកម្តៅ ឬត្រូវការការសង្គ្រោះបឋមផ្សេងៗ ការរក្សាបាននូវអនាម័យ គំលាតសុវត្ថិភាព មានទីតាំងសម្រាប់ដាក់សម្ភារ:ការពារជំងឺកូវីដ-១៩ និងកន្លែងវាស់កម្តៅ ដើម្បី ធានា បាន ថា  ដំណើរ ការ សំណេរ នៃ ការ  ប្រឡង  សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ ចំណេះ ទូទៅ និង បំពេញ វិជ្ជា សម័យ ប្រឡង ថ្ងៃទី២៧ ខែធ្នូ   ឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន។   

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្ដីណែនាំប្រតិបត្តិ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងនេះ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩៕

PLB Banner on article detail

អត្ថបទពេញនិយម