រកឃើញ​អ្នក​ឆ្លង​កូ​វីដ ចំនួន​៨​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កពាក់​ព័ន្ធ​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី ដែល​តា​

ថ្ងៃអង្គារ 3 សីហា 2021, 8:31

​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ បានប្រកាស​នៅ​ព្រឹក​ថ្ងៃនេះ​ថា រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៨​នាក់​កាលពី​យប់​ថ្ងៃទី​០២ ខែសីហា នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​។ អនុគណៈកម្មការ បាន​បញ្ជាក់ថា អ្នកជំងឺ​រកឃើញ​ថ្មី​នេះ សង្ស័យ​ជាប់​ពាក់ព័ន្ធ​អ្នក​ឆ្លង​មេរោគ​បំ​ប្លែ​ថ្មី «​ដែល​តា​»​។​

 

​កាលពី​ថ្ងៃ​ម្សិលមិញ​រាជធានី​ភ្នំពេញ បានប្រកាស​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​ប្រភេទ​មេរោគ​បំប្លែង​ថ្មី «​ដែល​តា​» ចំនួន ៥​ករណី​។ អាជ្ញាធរ បានសម្រេច​បិទ​ខ្ទប់​តំបន់​មួយចំនួន​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​នៅ​សង្កាត់​បឹង​សាឡាង ក្នុង​ខណ្ឌទួលគោក បន្ទាប់ពី​រកឃើញ​តំបន់​ទាំងពីរ​នេះ​ជាប់​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ មេរោគ​បំប្លែង​ថ្មី «​ដែល​តា​»៕​

រកឃើញ​អ្នក​ឆ្លង​កូ​វីដ ចំនួន​៨​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កពាក់​ព័ន្ធ​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី ដែល​តា​
រកឃើញ​អ្នក​ឆ្លង​កូ​វីដ ចំនួន​៨​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កពាក់​ព័ន្ធ​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី ដែល​តា​
រកឃើញ​អ្នក​ឆ្លង​កូ​វីដ ចំនួន​៨​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កពាក់​ព័ន្ធ​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី ដែល​តា​

PLB Banner on article detail

អត្ថបទពេញនិយម