ខេត្តកំពង់ធំ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៤​នាក់​ទៀត​

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 8:42

​ខេត្តកំពង់ធំ​៖ រដ្ឋបាលខេត្ត​កំពង់ធំ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ស្តីពី​រកឃើញ​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​បន្ថែមទៀត កើត​ជំងឺ​កូ​វីដ​១៩ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រៃវែង ឃុំ​ទ្រៀល ស្រុក​តាំងគោក​។​

 

​អ្នកជំងឺ​ទាំង​៤​នេះ​រួមមាន ៖ ឈ្មោះ រស់ សៀង ភេទ​ស្រី អាយុ ៥២​ឆ្នាំ​, ឈ្មោះ សួន គីម​ហួយ ភេទ​ស្រី អាយុ ២៩​ឆ្នាំ​, ឈ្មោះ សើរ គឹម​ឆេង ភេទ​ស្រី អាយុ ១២​ឆ្នាំ និង ឈ្មោះ ធី អា​លី​ស្សា ភេទ​ស្រី អាយុ ២​ខែ​។ អ្នកជំងឺ​ទាំង ០៤​នាក់​នេះ​ជា​អ្នកពាក់ព័ន្ធ​នឹង​ឈ្មោះ ឌឹ​ម សុ​ឈឿន ដែល​ត្រូវបាន​រកឃើញ​វិជ្ជមាន​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១៕​

ខេត្តកំពង់ធំ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៤​នាក់​ទៀត​

PLB Banner on article detail