រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ថ្មី ៦​នាក់​ទៀត នៅ​បាត់ដំបង​

ថ្ងៃអាទិត្យ 9 ឧសភា 2021, 15:25

​ខេត្តបាត់ដំបង​! មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​បានធ្វើ​តេស្ត​រកឃើញ​ករ​ណី​ឆ្លង​ថ្មី វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កើន​ដល់​០៦​នាក់​បន្ថែមទៀត​ក្នុង​ទឹកដី​នៃ​ខេត្តបាត់ដំបង​។​

 

​យោងតាម​ព័ត៌មាន​បឋម​ពី​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៧ និង​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ ក្រុម​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​០៦​នាក់​ជា​ករណី​ថ្មី​ទៀត តាមរយ​:​ការធ្វើ​តេស្ត​ដោយ​ឧបករណ៍ GeneXpert ដោយ​ករណី​ទី ០១​រកឃើញ​លើ​ស្ត្រី​ម្នាក់ រួមជាមួយ​កូន និង​ចៅ ចំនួន​០៣​នាក់​ផ្សេងទៀត​ដែល​ទើប​ត្រឡប់​មកពី​ទីក្រុង​ភ្នំពេញ រីឯ​ករណី​ទី​០២ រកឃើញ​លើ​បុរស​ចំនួន​០២​នាក់​ទើប​វិលត្រឡប់​មកពី​ទីក្រុង​ថេប ប្រទេស​ថៃ​។​

 

​ពលរដ្ឋ​ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​០១​គ្រួសារ​មាន​គ្នា​ចំនួន ០៤​នាក់​ខាងលើ​មាន​!១-​ឈ្មោះ ហ៊ុន លី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ​ជា​ជីដូន ចំណែក​កូន និង​ចៅ ០៣​នាក់​ទៀត /១-​ឈ្មោះ វង្ស ជី ភេទ​ប្រុស អាយុ​១០​ឆ្នាំ​-/២-​ឈ្មោះ វង្ស ស្រីនាត ភេទ​ស្រី អាយុ​០៧​ឆ្នាំ /៣-​ឈ្មោះ ឡុ​ក វិ​ទ្ធី ភេទ​ស្រី អាយុ​០១​ឆ្នាំ ដែល​ទាំងអស់គ្នា​បានធ្វើ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​មកកាន់​លំនៅស្ថាន​ក្នុងភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បានបញ្ជាក់​ទៀតថា​÷ ស្ត្រី​ព្រមទាំង​កូន​និង​ចៅ​ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​នេះ​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១​ពួកគេ​បានធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​តាមរយ​:​មធ្យោបាយ​រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​មិន​ចាំ​ស្លាក​លេខ ដោយ​រួម​ដំណើរ​ជាមួយ​មនុស្ស​ចំនួន ១១​នាក់​ផ្សេងទៀត ធ្វើដំណើរ​ឆ្លងកាត់​ក្រុង​បាត់ដំបង​ឆ្ពោះទៅកាន់​ព្រំប្រទល់​រវាង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ហើយ​បាន​សុំ​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​សិរី​សួស្តី បាន​សម្រាក ១​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៦ ខែឧសភា ស្ត្រី ព្រមទាំង​កូន​និង​ចៅ បាន​បន្តដំណើរ​ដោយ​ជិះ​ម៉ូតូឌុប​ពី​វត្ត​ឆ្ពោះទៅកាន់​ផ្សារ​ស៊ីន ឃីម ក្នុងស្រុក​កំរៀង​។​

 

​ក្រោយពី​ពួកគាត់​ធ្វើដំណើរ​មកដល់​ស្រុក​កំរៀង​ភ្លាម ប្រជា​ការពារ​ក្នុងភូមិ​តា​សែន​ម្នាក់​មានការ​សង្ស័យ​ក៏​នាំ​អ្នក​ទាំងអស់គ្នា​ជិះ​ម៉ូតូ​កង់​បី​ដឹកជញ្ជូន​ទៅពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ត្រាង​តែម្តង ដោយ​ក្រុមគ្រូពេទ្យ​ក្នុង​មណ្ឌល​សុខភាព​បាន​យក​សំណាក​អ្នក​ទាំង​០៤​នាក់​ទៅពិនិត្យ​រហូតដល់​ថ្ងៃទី​០៧ ខែឧសភា ទើប​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​បញ្ជក់​លទ្ធផល​គឺ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ទាំង​០៤​នាក់​។​

   ដោយឡែក​លទ្ធផល​បឋម​ឆ្លងតាម​ការ​តេស្ត​លើ​បុរស​០២​នាក់​ករណី​ចុងក្រោយ​ជា​ពលករ​លក់​ផ្កា​មកពី​ទីក្រុង​ថេប ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​០១ វិទ្យាល័យ ពេជ្រ​ចិន្តា​ក្នុងស្រុក​ភ្នំព្រឹក​។​

 

   អនុវត្ត​វិធានការ​បន្ទាន់​ចំពោះមុខ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត ក៏ដូចជា​ក្រុមគ្រូពេទ្យ​ប្រតិបត្តិ​ស្រុក​សំពៅ​លូន​បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​អ្នក​ប៉ះពាល់​ចំនួន ០៣​នាក់​ទៀត ហើយ​បាន​នាំយកទៅ​ធ្វើតេស្ត​យក​វត្ថុ​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​។​

 

  គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ខេត្តបាត់ដំបង​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភ​: មាន​ចំនួន​០៦​ករណី និង​ករណី​នាំចូល​ចំនួន​០៨​នាក់ សរុប​ទាំងអស់​ចំនួន ១៤​ករណី​៕​

រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ថ្មី ៦​នាក់​ទៀត នៅ​បាត់ដំបង​
រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ថ្មី ៦​នាក់​ទៀត នៅ​បាត់ដំបង​

PLB Banner on article detail

អត្ថបទពេញនិយម