ឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ ស្លាប់​មនុស្ស​ជាង​៨០​នាក់​

ថ្ងៃច័ន្ទ 26 មេសា 2021, 8:15

​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៨២​នាក់ រងរបួស​១១០​នាក់ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារ​ស៊ីន​ហួរ កាលពី​ម្សិលមិញ​។​

 

​មន្ទីរពេទ្យ​ឈ្មោះថា Ibn al-Khatib នេះ​ស្ថិតក្នុង​ក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់ នេះ​ជា​បញ្ជាក់​របស់​ក្រសួងមហាផ្ទៃ​ប្រទេសមួយ​នេះ​។​

 

​ប្រភព​បន្តថា អ្នករបួស​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ច្រើន​នាក់​។ អ្នករបួស​ដែល​ត្រូវបាន​សង្គ្រោះ មាន​៩០​នាក់​គឺជា​អ្នកជំងឺ​កូ​វីដកំ​ពុង​ដាក់​អ៊ុក​ស៊ី​សែន និង​គ្រូពេទ្យ​។ មូលហេតុ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ចំពោះ​ហេតុការណ៍​អគ្គិភ័យ​ដែល​បានកើត​ឡើង កាលពី​ថ្ងៃទី​២៤ មេសា​នេះ​៕​

ឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ ស្លាប់​មនុស្ស​ជាង​៨០​នាក់​
ឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ ស្លាប់​មនុស្ស​ជាង​៨០​នាក់​
ឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ ស្លាប់​មនុស្ស​ជាង​៨០​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម