សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ត្រៀម​ទៅ​ជួប​ផ្ទាល់​ជាមួយ​មេដឹកនាំ​រុស្សី លើ​ដំណោះស្រាយ​អ៊ុយ​ក្រែ​ន​

ថ្ងៃពុធ 4 ឧសភា 2022, 9:11

​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Corriere della Sera កាលពី​ថ្ងៃទី​០៣ ឧសភា ម្សិលមិញ​ថា ៖ សម្តេច​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​មូ​ស្គូ ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ដើម្បី​ពិភាក្សា​លើដំណោះស្រាយ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

 

​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន TASS, សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ថ្លែង​បញ្ជាក់ថា​៖ រយៈពេល​២០​ថ្ងៃ​បន្ទាប់ពី​មាន​សង្គ្រាម​ខ្ញុំ​បានស្នើ​សុំឱ្យ​លោក Pietro Parolin បញ្ជូន​សារ​មួយ​ទៅកាន់​លោក ពូ​ទីន គឺ​ខ្ញុំ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទៅកាន់​ទីក្រុង​ម៉ូស្គូ​។​

 

​ប៉ុន្តែ សម្តេច​ប៉ាប​បាន​បញ្ជាក់ថា រហូតមកទល់​ពេលនេះ យើង​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ទីក្រុង​មូ​ស្គូ នៅឡើយ​ទេ ប៉ុន្តែ​យើង​នៅតែ​បន្ត​ទទូច​សុំ បើ​ទោះជាលោក ពូ​ទីន នៅតែ​មិនអាច​ជួប​នៅក្នុងពេល​បច្ចុប្បន្ននេះ​ក៏ដោយ​៕​

សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ត្រៀម​ទៅ​ជួប​ផ្ទាល់​ជាមួយ​មេដឹកនាំ​រុស្សី លើ​ដំណោះស្រាយ​អ៊ុយ​ក្រែ​ន​

PLB Banner on article detail