លេចចេញ​ព័ត៌មាន លោកពូ​ទីន​វះកាត់​ជំងឺមហារីក នឹង​តែងតាំង​ជើង​ខ្លាំង​មួយរូប បន្ត​សង្គ្រាម​អ៊ុយ​ក្រែ​ន​

ថ្ងៃអង្គារ 3 ឧសភា 2022, 8:23

​រុស្សី​៖ ប្រធាន​ធីប​តី​រុស្សី លោក ពូ​ទីន អាច​នឹងត្រូវ​បង្ខំចិត្ត​ប្រគល់​កិច្ចការ​គ្រប់គ្រង​ប្រទេស​រុស្ស៊ី ទៅឱ្យ​អ្នកផ្សេង ដោយសារតែ​លោក​ត្រូវ​ចំណាយពេល​វះកាត់​ជំងឺមហារីក​។ នេះ​បើតាម​ការអះអាង​ពី​ក្នុង​វិមាន​ក្រឹម​ឡាំង​។​

 

​បើតាម​ប្រភព​បាន​បញ្ជាក់ថា លោកពូ​ទីន គ្រោង​តែងតាំង​លោក Nikolai Patrushev ជា​លេខា​ក្រុមប្រឹក្សាសន្តិសុខ ចូលកាន់​តំណែង​នៅពេល​មេដឹកនាំ​រុស្សី​វ័យ ៦៩​ឆ្នាំ​រូបនេះ​ត្រូវ​ចំណាយពេល​ដើម្បី​វះកាត់​ព្យាបាល​ជំងឺ​។ 

 

​ទន្ទឹមនឹងនេះ សារព័ត៌មាន​ជាច្រើន បានធ្វើការ​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​សុខភាព​មិនល្អ​របស់លោក​ពូ​ទីន ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​តែងតែ​ចេញមក​បដិសេធថា លោក ពូ​ទីន មិនមាន​ជំងឺ​អ្វី​នោះទេ​។ 

 

​គេ​សង្កេតឃើញ​ទៀតថា  លោកពូ​ទីន ហាក់​មាន​អា​ការៈចម្លែក ពេលខ្លះ​បាន​បាត់​ខ្លួន​ដ៏​អាថ៌កំបាំង ពេលខ្លះ​មាន​កាយវិការ​ចម្លែកៗ​ដូច​ជាការ​អង្គុយ​ប្រជុំ​នៅ​ចុង​តុ​ដ៏​វែង ជាដើម​។​

 

​ងាក​មកកាន់​លោក Patrushev ដែល​នឹងត្រូវ​ចូលកាន់​តំណែង​ជំនួស​លោកពូ​ទីន បើតាម​ការបញ្ជាក់​ពី​វិមាន​ក្រឹម​ឡាំង លោក​គឺជា​តួអង្គ​ដ៏​សំខាន់​នៅក្នុង​ការវាយប្រហារ​ប្រទេស​អ៊ុយ​ក្រែ​ន​៕

លេចចេញ​ព័ត៌មាន លោកពូ​ទីន​វះកាត់​ជំងឺមហារីក នឹង​តែងតាំង​ជើង​ខ្លាំង​មួយរូប បន្ត​សង្គ្រាម​អ៊ុយ​ក្រែ​ន​

PLB Banner on article detail