ក្រុមការងារ​ខុទ្ទកាល័យ​សម្តេច តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​តា​ង៉ែ​ន​ពី​កសិករ ក្នុង​ខេត្តបាត់ដំបង​

ថ្ងៃព្រហស្បតិ៍ 19 សីហា 2021, 8:27

​បាត់ដំបង​! ក្រុមការងារ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គតិបណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​បាន​ចុះ​ប្រមូល​ទិញ​ផ្លែ​តា​ង៉ែ​ន​ពី​កសិករ​ដើម្បី​សម្រួលការ​ជុ​ញ​កកស្ទះ ខណៈ​ប្រទេសជិតខាង​(​ថៃ​)​មិន​អនុញ្ញាតអោយ​នាំ​ចូលទៅ​លក់​នៅក្នុង​ទីផ្សារ​ទឹកដី​របស់គេ​។​

 

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គតិបណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង​  ក្នុងឱកាស​ឈរ​ទទួល​ទិញ​ផ្លែ​តា​ង៉ែ​ន​នៅក្នុង​ខេត្តបាត់ដំបង លោក​បាន​លើកឡើងថា​÷ ការទទួល​ទិញ​កសិផល​ផ្លែ​តា​ង៉ែ​ន ហៅ​(​មៀន​ប៉ៃលិន​)​ពី​កសិករ​នេះ​ជា​យុទ្ធសាស្ត្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​គោលបំណង​ជួយ​សម្រួល​បញ្ហា​កកស្ទះ​ទីផ្សារ​ផ្លែ​តា​ង៉ែ​ន​របស់​ប្រជាកសិករ​នៅក្នុង​តំបន់​ព្រំដែន ពិសេស​ក្នុង​មូលដ្ឋាន​ខេត្តបាត់ដំបង​។​

 

​ការ​ឈរ​ទិញ​នេះដែរ​មិនមាន​កំណត់​រយ​:​ពេល​ឡើយ ដោយ​ចាប់​ផ្តើមដំបូង​ពីថ្ងៃ​ទី ១៨ ខែសីហា ឆ្នាំ ២០២១​នេះ ក្រុមមន្ត្រី​ចាំ​ទទួល​ទិញ​នៅ​ទីលាន​ទាត់​បាល់​វាល​បែក​ចាន ខេត្តបាត់ដំបង និង​នៅ​ថ្ងៃ​បន្ទាប់​ក្រុមការងារ​កង​អង្គរក្ស និង​ចុះទៅ​ទិញ​ដោយផ្ទាល់​ដល់​ចម្ការ​របស់​កសិករ​តែម្តង​នៅតាម​បណ្តា​ស្រុក​ជាច្រើន​នៅ​តំបន់​ព្រំដែន​។​

 

​ឯកឧត្តម បានបញ្ជាក់​បន្តថា​÷ ក្រោម​ការយកចិត្តទុកដាក់​ដោយ​ក្តី​រលឹក និង​ឈឺឆ្អាល​ពី​សុខទុក្ខ​របស់​កសិករ សម្តេច​តេ​ជោ បាន​ណែនាំ​ផងដែរ​ឲ្យ​រៀបចំ​ផ្លែ​តា​ង៉ែ​ន​ដែល​ទិញ​ពី​កសិករ​ទាំងអស់​ឲ្យ​នាំយកទៅ​ផ្តល់ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ជួរមុខ​គ្រប់​ប្រភេទ មន្ត្រី និង​ក្រុម​គ្រូ​ពេ​ទ្យេ​ជួរមុខ ក៏ដូចជា​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​មណ្ឌល​នានា​ថែមទៀត​។​


​ជាមួយ​ការទិញ​ថ្ងៃ​ដំបូង​នេះដែរ​ក្រុមការងារ​ទទួល​ទិញ​ផ្លែ​តា​ង៉ែ​ន​ចម្រុះ​ខ្នាត​រាប់សិប​តោន​ពី​កសិករ​ផង ពី​ក្រុម​ឈ្មួញកណ្តាល​ផង ក្នុងតម្លៃ ២៥០០​រៀល​ក្នុង ១​គីឡូក្រាម ខណ​:​តម្លៃ​ផ្លែ​តា​ង៉ែ​ន​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​ត្រឹម​ជាង ១៥០០​រៀល ដល់ ១៨០០​រៀល​ក្នុង ១​គីឡូក្រាម ៕​

ក្រុមការងារ​ខុទ្ទកាល័យ​សម្តេច តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​តា​ង៉ែ​ន​ពី​កសិករ ក្នុង​ខេត្តបាត់ដំបង​
ក្រុមការងារ​ខុទ្ទកាល័យ​សម្តេច តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​តា​ង៉ែ​ន​ពី​កសិករ ក្នុង​ខេត្តបាត់ដំបង​
ក្រុមការងារ​ខុទ្ទកាល័យ​សម្តេច តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​តា​ង៉ែ​ន​ពី​កសិករ ក្នុង​ខេត្តបាត់ដំបង​
ក្រុមការងារ​ខុទ្ទកាល័យ​សម្តេច តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​តា​ង៉ែ​ន​ពី​កសិករ ក្នុង​ខេត្តបាត់ដំបង​
ក្រុមការងារ​ខុទ្ទកាល័យ​សម្តេច តេ​ជោ ចុះ​ប្រមូល​ទិញ​ផ្លែ​តា​ង៉ែ​ន​ពី​កសិករ ក្នុង​ខេត្តបាត់ដំបង​

PLB Banner on article detail