ក្រសួងកសិកម្មណែនាំកសិករពីវិធីធ្វើស្រូវអោយបានចំណេញច្រើនមិនមែនតែធ្វើអោយបានផលច្រើននោះទេ

ថ្ងៃច័ន្ទ 24 តុលា 2022, 6:16



ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារមន្ទីរជំនាញចុះជួបប្រជាកសិករនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ខូចខាតដំណាំស្រូវពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនិងខូចខាតដោយការបំផ្លាញពីសត្វខ្យង។

នាឱកាសនោះដែរ ឯកឧត្តមក៏បានណែនាំដល់ប្រជាកសិករធ្វើយ៉ាងណាយើងធ្វើស្រូវអោយបានចំណេញច្រើន មិនមែនតែធ្វើអោយបានផលច្រើននោះទេ ហើយដើម្បីអោយចំណេញច្រើនទីមួយយើងព្យាយាមកាត់បន្ថយថ្លៃដើម ទីពីរគុណភាពស្រូវយើងល្អទើបលក់បានថ្លៃ ទីបីមានតំលៃនៅទីផ្សារខ្ពស់ ហើយដើម្បីកាត់បន្ថយថ្លៃដើមទីមួយគឺយើងចាប់ផ្តើមពីពូជមុន បងប្អូនប្រជាកសិករគប្បីចេះជ្រើសរើសពូជសុទ្ធល្អ ដាំដុះរយ:ពេលខ្លី នោះកសិករនឹងចំណេញពេលវេលា ចំណេញទឹកស្រោចស្រព ចំណេញកម្រៃប្រើថ្នាំកម្ចាត់សត្វល្អិត ចំណេញទាំងការប្រើប្រាស់ជីច្រើន រួមទាំងមានកិច្ចសហការជិតស្និតរវាងមន្ត្រីនៃមន្ទីរកសិកម្ម និងកសិករ ឬមានកិច្ចសន្យាច្បាស់លាស់រវាងសហគមន៍កសិករ ជាមួយនឹងឈ្មួញអ្នកផលិតពូជជាដើម ។

ឯកឧត្តមបានបញ្ជាក់ទៀតថា បរិមាណគ្រាប់ពូជដែលត្រូវដាំដុះត្រូវជាពូជសុទ្ធដែលមានដំណុះខ្ពស់ ពូជមានអាយុកាលខ្លី បរិមាណពូជក្នុងការព្រោះសមស្របមិនប្រើច្រើនពេក តាមបច្ចេកទេសកសិកម្មដើម្បីឲ្យស្រូវមានផលខ្ពស់អាស្រ័យលើកត្តាបី ដូចជា: ចំនួនដើមផ្តល់ផលច្រើន ចំនួនកួរស្រូវច្រើនក្នុងមួយដើមៗ និងគ្រាប់ស្រូវមានទម្ងន់ធ្ងន់ ដូចនេះមានន័យថា ការប្រើគ្រាប់ពូជច្រើនលើសលប់មិនប្រាកដថាបានផល និងចំណេញច្រើននោះឡើយ ចំណែកឯជីក៏ត្រូវកាត់បន្ថយអំឡុងពេលស្រូវជិតប្រមូលផលមិនត្រូវប្រើច្រើនពេកនោះទេព្រោះស្រូវស្រូបជីមិនអស់សល់ចោលនៅក្នុងដី  ហើយការកាត់បន្ថយមួយផ្នែកទៀតលើការបាញ់ថ្នាំកម្ចាត់ស្មៅ កម្ចាត់សត្វល្អិតជាដើម ក៏ជាចំណុចដែលកសិករត្រូវចំណាយលុយច្រើន ពិសេសស្រូវមានជម្ងឺគប្បីទៅពិភាក្សាជាមួយមន្ត្រីជំនាញជាមុនជៀសវាងប្រើថ្នាំមិនត្រូវវានាំអោយខាត់បង់ប្រាក់។

ក្រសួងកសិកម្មណែនាំកសិករពីវិធីធ្វើស្រូវអោយបានចំណេញច្រើនមិនមែនតែធ្វើអោយបានផលច្រើននោះទេ
ក្រសួងកសិកម្មណែនាំកសិករពីវិធីធ្វើស្រូវអោយបានចំណេញច្រើនមិនមែនតែធ្វើអោយបានផលច្រើននោះទេ
ក្រសួងកសិកម្មណែនាំកសិករពីវិធីធ្វើស្រូវអោយបានចំណេញច្រើនមិនមែនតែធ្វើអោយបានផលច្រើននោះទេ
ក្រសួងកសិកម្មណែនាំកសិករពីវិធីធ្វើស្រូវអោយបានចំណេញច្រើនមិនមែនតែធ្វើអោយបានផលច្រើននោះទេ
ក្រសួងកសិកម្មណែនាំកសិករពីវិធីធ្វើស្រូវអោយបានចំណេញច្រើនមិនមែនតែធ្វើអោយបានផលច្រើននោះទេ

PLB Banner on article detail

អត្ថបទពេញនិយម