ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន គ្រោង​បង្កើត​សមាគមន៍​ទុ​រ៉េ​ន​

ថ្ងៃព្រហស្បតិ៍ 24 មិថុនា 2021, 22:0

​លោក​ សាយ ​សុផាត ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​ប៉ៃលិន​ បានផ្តល់​កិច្ច​ស​ម្ពា​ស​ដល់​អ្នក​សារពត៌មាន​នាពេល​ថ្មីៗ​នេះ​ថា នៅ​ខេត្ត​ប៉ៃលិន​នឹង​គ្រោង​បង្កើត​បណ្ដុំ ឬ​សហគមន៍​ទុ​រ៉េ​ន​ដោយមាន​ឡូហ្គោ​ដូច​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ដែរ  ហើយ​ទូទាំង​ខេត្ត​ប្រជាកសិករ​បាន​ដាំ​ទុ​រ៉េ​ន​មាន​ចំនួន​៤៥​ហិកតា និង​មាន​ការដាំដុះ​ជា​បន្តបន្ទាប់ បើ​យើង​ដាំ​តាម​ស្តង់ដារ​នៃ​ការដាំ​បទដ្ឋាន​បច្ចេកទេស​ពី ២០០ ទៅ ២១០ ដើម​ក្នុង​មួយ​ហិកតា​។​

 

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា នៅ​ខេត្ត​ប៉ៃលិន​មាន​ចំការ​ខ្លះ​ដាំ​បាន​លទ្ធផល​ល្អ ហើយ​ចំការ​មួយចំនួនទៀត​មិនទាន់​ទទួលផល​ល្អ​នៅឡើយ​ទេ​។ ចំពោះ​ដី​ដែល​ដាំ​ទុ​រ៉េ​ន​បាន​ផល​គឺ​ប្រភេទ​ដី​មាន​ទីតាំង​ខ្ពស់​មិន​ដក់​ទឹក​ហើយ​កុំ​ដាំ​ឬ​ដក់​ទឹក​នៅ​ទី​ទំនាប ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដើម​ទុ​រ៉េ​ន​មិនបាន​ផល​ទេ ។​

 

​លោក​ប្រធាន​មន្ទីរ​ផ្តល់​បទពិសោធន៍​ខ្លះៗ​ពាក់ព័ន្ធ និង​ការថែទាំ ភាគច្រើន​នៅ​ទឹកដី​ប៉ៃលិន​នេះ​ច្រើនតែ​ជួប​សត្វល្អិត​បំផ្លាញ​ដូចជា​ពពួក​ពីងពាង​ប្រ​ហម ឬ​ហៅថា​ចៃ​ក្រហម​នេះ​វា​បំផ្លាញ​នៅលើ​ស្លឹក និង​មាន​ផ្នែក​ខ្លះ​ផ្សិត​នៅលើ​គល់​ហើយ​បើ​ជួប​បែបនេះ​យើង​ត្រូវ​រាយការណ៍​មក​មន្ត្រី​ជំនាញ​ដើម្បី​ប្រើ​ថ្នាំ​អោយចំ​គោលដៅ​ពិសេស​ត្រូវ​តាមដាន​ជា​រាងរាល់ថ្ងៃ​ពេល​ដើម​វា​អាយុ​១០​ឆ្នាំ​ឡើងទៅ​ថែទាំ​គល់​កុំ​ឲ្យ​សើម​ពេក​កុំ​ស្ងួត​ពេក​និង​ឲ្យ​កំដៅថ្ងៃ​ចូលដល់​គល់​ផង​។​

 

​ចំណែក​កសិករ​ម្នាក់​ឈ្មោះ ញ៉ៅ សា​គុណ បាន​រៀបរាប់​ឱ្យដឹងថា ៖ រហូតមកដល់​ពេលនេះ​គាត់​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែ​ទុ​រ៉េ​ន​ប្រភេទ (​ម៉ុ​ន​ថង​) ដែលជា​ទុ​រ៉េ​ន មាន​រសជាតិ​ផ្អែម ឈ្ងុយឆ្ងាញ់ យក​ពូជ​មកពី​ប្រទេស​ថៃ​ដាំ​ជាង​១០​ឆ្នាំ​មកហើយ គាត់​គាំទ្រ​ការផ្តល់​បទពិសោធន៍​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រោះ​កន្លងមក​គាត់​ជួប​បញ្ហា​ដូចខាងលើ​មែន​តែ​គាត់​ខំ​ព្យាបាល​រហូត​បាន​ជោគជ័យ​។​

 

​ចំពោះ​តំលៃ​ទុ​រ៉េ​ន​វិញ​ក្នុង​១​គីឡូក្រាម គាត់​លក់​តម្លៃ​២៣០០០​រៀល  ទៅ​២៥០០០​រៀល ខណ​:​រៀងរល់​ថ្ងៃ ឈ្មួញ​កុម្មង់​ទិញ​ម្នាក់ៗ ចំនួន​១០​ទៅ​២០​គីឡូក្រាម ហើយ​អ្នកខ្លះ​ទិញ​ចំនួន​៣០​គីឡូក្រាម ដែល​ធ្វើឱ្យ​គាត់​មានការ​សប្បាយរីករាយ ក្នុងការ​បេះ​ផ្លែ​ទុ​រ៉េ​ន​លក់​ឱ្យ​ភ្ញៀវ​៕​

 

​លោក​ សាយ ​សុផាត ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​ប៉ៃលិន៖

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន គ្រោង​បង្កើត​សមាគមន៍​ទុ​រ៉េ​ន​

PLB Banner on article detail