ការពង្រឹងការហាមឃាត់ចរាចរណ៍ចេញ ចូលឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩.!  

ថ្ងៃសុក្រ 14 ឧសភា 2021, 20:51

(ក្រុងព្រះសីហនុ)៖ ស្ថានភាពមួយចំនួនក្នុងក្រុងព្រះសីហនុ រសៀលថ្ងៃ១៤ឧសភា២០២១ នៅតំបន់លឿងទុំ សមត្ថកិច្ចចម្រុះបានពង្រឹងការហាមឃាត់ចរាចរណ៍ចេញ ចូលឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ។ 

ក្រៅពីនេះកម្លាំងនគរបាលកងអន្តរាគមន៍ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តក៍បានចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗក្នុងក្រុង ដូចជាតំបន់ឆ្នេរសមុទ្រជាដើម ដើម្បីបំបែកការប្រមូលផ្តុំជួបជុំគ្នាច្រើនឬការជួបជុំហូបគ្រឿងស្រវឹងជាដើម។

 

សូមបញ្ជាក់ថាក្រោយរដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់កម្រិតតំបន់លឿងទុំ,តំបន់លឿងនិងទីតាំងតូចៗជាតំបន់ក្រហម ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃទៀត ចាប់ពីថ្ងៃ១៤ឧសភាដល់២៧ឧសភា២០២១ តាមការសង្កេតជាក់ស្តែង នៅក្នុងតំបន់លឿងឃើញមានចរាចរណ៍ច្រើនជាងរាល់ថ្ងៃ ដោយសារតែអាជ្ញាធរបានដកចេញកន្លែងប៉ុស្តិត្រួតពិនិត្យតាមដងផ្លូវ ។ 

 

ចំពោះក្នុងតំបន់លឿងទុំវិញ មិនសូវមានចរាចរណ៍ច្រើនទេ ដោយសារតែពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តន៍តាមវិធានការបិទខ្ទប់របស់រដ្ឋបាលខេត្ត ហើយប្រសិនបើមានការធ្វើចរាចរណ៍បម្រុងឆ្លងចេញឬចូលក្នុងតំបន់លឿងទុំ ត្រូវបានសមត្ថកិច្ចហាមឃាត់ដាច់ខាត លើកលែងតែអ្នកមានភារកិច្ចចាំបាច់ អនុញ្ញាតដោយអាជ្ញាធរ ។

 

ចំពោះទីផ្សារប្រមូលផ្តុំដូចជាផ្សារលើ ,ផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មអូរ១និងផ្សារពាណិជ្ជកម្មជាដើម នៅបន្តបិទ ដោយអនុញ្ញាតឲ្យពលរដ្ឋធ្វើការលក់ដូរតាមផ្ទះជំនួសវិញជាបណ្តោះអាសន្

ការពង្រឹងការហាមឃាត់ចរាចរណ៍ចេញ ចូលឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩.!  
ការពង្រឹងការហាមឃាត់ចរាចរណ៍ចេញ ចូលឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩.!  
ការពង្រឹងការហាមឃាត់ចរាចរណ៍ចេញ ចូលឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩.!  

PLB Banner on article detail