អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​អនុម័ត​លើ​សេចក្តីព្រាង​ផែនទី​កំណត់​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់ ក្នុងស្រុក​ព្រៃនប់​

ថ្ងៃសុក្រ 25 កុម្ភៈ 2022, 9:2

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​អនុម័ត​លើ​សេចក្តីព្រាង​ផែនទី​កំណត់​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់ ក្នុងស្រុក​ព្រៃនប់  ខេត្ត​ព្រះសីហនុ​។ 

​លោក  គង់  វិ​តាណៈ  អភិបាលរង​ខេត្ត​បាន​រាយការណ៍​ជូន​អង្គប្រជុំ​ជ្រាបថា  ព្រែក​កំពង់​ស្មាច់ ជា​តំបន់​ដែលមាន​សក្តានុពល សម្បូរបែប នៃ​ធម្មជាតិ​តំបន់ឆ្នេរ​មានដូចជា ព្រៃកោងកាង ស្មៅ​សមុទ្រ ផ្កាថ្ម ក្តាម បង្គា ។​ល​។ ស្រុក​ព្រៃនប់ មាន​ព្រែក ៣​សំ ខាន់ៗ​មានដូចជា ព្រែក​ទឹកសាប ព្រែក​កំពង់​ស្មាច់ និង​ព្រែក​ទាល់​។ ដោយឡែក​ព្រែក​កំពង់​ស្មាច់​មាន​ទេសភាព​ស្រស់ស្អាត និង​ប្រព័ន្ធ​អេកូឡូស៊ី​ល្អ​បំផុត មាន​ដែន​នេសាទ​សម្រាប់​សហគម​នេសាទ  តំបន់ឆ្នេរ​គ្របដណ្ដប់​ដោយ​ព្រៃកោងកាង​ដ៏​វិសេសវិសាល​។ ព្រែក​កំពង់​ស្មាច់​ទទួល​ប្រភពទឹក​ពី​ដៃ​ស្ទឹងតូច ធំ​ចំនួន​១៦​។ ព្រែក​កំពង់​ស្មាច់ មាន​កោង​កាង​ចំនួន ៣៩​ប្រភេទ ដោយ​២៣​ប្រភេទ​ដាំ ដុះ​ឡើងវិញ និង​១៦​ប្រភេទ​ដុះ​ក្នុង​តំបន់​តែម្ដង ហេ​ី​យ​វា​មាន​កម្ពស់​២៥​ម៉ែត្រ អង្កត់ផ្ចិត ០,៨០​ម៉ែត្រ អំណោយផល​ដល់​ប្រភេទ​ខ្យង​សមុទ្រ គ្រែង​ឈាម និង​ក្តាម លើសពីនេះ​មាន​សត្វ​ល្មូ​ន និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ទៀត​។ ដើម្បី​សម្រេចបាន​នូវ​ទស្សនវិស័យ​ផែនការ​គ្រប់គ្រង​ជលផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់  យើង​បានកំណត់​នូវ​គោលដៅ​ចំនួន​៤៖

​ទី​១.​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​ធនធាន​ជលផល​សមុទ្រ និង​ជីវ​:​ចម្រុះ​ដែល​បាត់បង់​ក្នុង​តំបន់​ព្រែក​កំពង់​ស្មាច់​
២.​ការពារ និង​អភិរក្ស​នូវ​ប្រភេទ​សត្វ​កម្រ  ងាយ​រងគ្រោះ និង​ទីជម្រក​របស់​វា​
៣.​លើកកម្ពស់​ការចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យ​ប្រសើរឡើង​
៤.​ពង្រឹង​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​តំបន់​ព្រែក​កំពង់​ស្មាច់ ទាំង​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ធនធាន​ជលផល​សមុទ្រ និង​ជីវៈចម្រុះ​ក្នុង​តំបន់​ព្រែក​កំពង់​ស្មាច់​ប្រកបដោយ​និរន្តរភាព​។​

​ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ មានប្រសាសន៍​បញ្ជាក់ថា ក្នុង​ទំនប់​ប៊ុល​ឌែ មិន​អនុញ្ញាត​ឱ្យមាន ការកាប់បំផ្លាញ​ព្រៃកោងកាង​។ យើង​ត្រូវ​កំណត់​តួលេខ​ផ្ទៃដី​ដែល​ត្រូវ​ដាំ​ដុះ​ព្រៃកោងកាង​ឱ្យបាន​ច្បាស់លាស់ ទន្ទឹម​នោះ​ត្រូវ​ធ្វើការ​ឯកភាពគ្នា​កំណត់​ដែន​ជលផល​ព្រែក​កំពង់​ស្មាច់ ដើម្បី​ធានាថា​ធនធាន​ព្រៃកោងកាង និង​ជីវ​:​ចំរុះ​នានា​ត្រូវបាន​ការពារ និង​អភិរក្ស តាមរយៈ​ការ​បង្កើតជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​។ 

​ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក  និង​ឃុំ ត្រូវ​រៀបចំ​ចលនា​បំផុស​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​សហគម​នេសាទ កុំឱ្យ​កាប់បំផ្លាញ​ព្រៃ កោង​កាង ដោយ​ត្រូវ​រួមគ្នា​ថែរក្សា អភិរក្ស និង​ដាំ​ដុះ​ព្រៃកោងកាង​នៅក្នុង​ដែន​សហគម​នេសាទ​ឡើងវិញ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​នេសាទ​នៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អប្រសើរ​៕​

PLB Banner on article detail