អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​កម្រិត​អន្តរជាតិ​

ថ្ងៃព្រហស្បតិ៍ 5 ឧសភា 2022, 14:11

​កែប​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២២ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​កម្រិត​អន្តរជាតិ ក្រោម​អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

 

​សូមជម្រាបថា កំពង់ផែ​កម្រិត​អន្តរជាតិ​មួយ​នេះ​មាន​ផ្ទៃដី​រហូតដល់​ទៅ ៦០០​ហិកតា ត្រូវ​ចំណាយ​ទុនវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​១៥០០​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​រំពឹងថា​នឹង​ក្លាយជា​សរសៃឈាម​ដ៏​សំខាន់​សម្រាប់​ការដឹកជញ្ជូន​ផ្លូវ​សមុទ្រ​របស់​កម្ពុជា ៕​

អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​កម្រិត​អន្តរជាតិ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​កម្រិត​អន្តរជាតិ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​កម្រិត​អន្តរជាតិ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​កម្រិត​អន្តរជាតិ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​កម្រិត​អន្តរជាតិ​

PLB Banner on article detail