ក្រុងព្រះសីហនុ ៖ រថភ្លើងចំនួន០២គ្រឿង ចេញក្នុងដំណើរផ្ទុយគ្នា ម្ខាងពីក្រុងព្រះសីហនុ ម្ខាងពីភ្នំពេញ វ៉ាក់អើ ទប់ប្រាំងលែងជាប់ ជ្រុលបុកពេញទំហឹង ខូចខាត និងក្រឡាប់ធ្លាក់កុងតឺន័រជាច្រើនគ្រឿង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិថ្មីក្បែរកំពង់ផែខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារសារព័ត៌មានយើងថា មុនពេលកើតហេតុរថភ្លើងដែលមានទិសដៅចេញពីខេត្តព្រះសីហនុឆ្ពោះទៅទីក្រុងភ្នំពេញបានបើកចេញមកដល់ចំណុចកើតហេតុទៅហើយនៅឡើយមិនទាន់ឡើងល្បឿនឲ្យដល់កំណត់ នៃការបើកបរដោយសារតែនៅក្នុងភូមិ ក៏បើកសន្សឹមៗ ស្រាប់តែមានរថភ្លើងមួយគ្រឿងទៀតដែលបើកបរលើបណ្ដោយផ្លូវតែមួយមានទិសដៅពីក្រុងភ្នំពេញសំដៅចូលមកក្នុងក្រុងព្រះសីហនុដោយវ៉ាក់អឺមើលមិនទាន់ចាប់ប្រាប់មិនជាប់គាត់ជ្រុលទៅបុកជាមួយនឹងគ្នាបណ្ដាលឱ្យរងការខូចខាតនិងក្រឡាប់ធ្លាក់កុងតឺន័រជាច្រើន ចំណែកឯអ្នកបើកបរទាំងសងខាងរងរបួសធន់ស្រាល ភ្លាមភ្លាមត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាត់ទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះទៅពិនិត្យទីតាំងដោយឃើញថារថភ្លើងទាំងពីរជាក្រុមហ៊ុន Royal Railway តែមួយបានប្រគល់ជូនឲ្យជួសជុលនិងស្ទូចយកចេញដើម្បីកុំអោយស្ទះចរាចរណ៍នៃរថភ្លើង។