គណៈប្រតិភូ​ទេសចរណ៍​អាស៊ាន អញ្ជើញ​ចូលរួម​ដាំ​ដើមឈើ​ជា​និមិត្តរូប នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022)

ថ្ងៃអង្គារ 18 មករា 2022, 19:33

​នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២២​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៤០ និង​ជា​ប្រធាន​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ ឯកឧត្តម លីម ចុក​ហ៊ុយ អគ្គលេខាធិការ​អាស៊ាន ព្រមទាំង រដ្ឋមន្ត្រី​តំណាង​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាង​អង្គទូត អង្គការ សមាគម ក្លឹប​ឆ្នេរសមុទ្រ និង​ប្រតិភូ​អមដំណើរ ជាច្រើនរូប​ទៀត  បាន​អញ្ជើញ​ចូលរួម​ដាំ​ដើមឈើ​ជា​និមិត្តរូប នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) នៅ​ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ជ្រើស​រើសយក​ខេត្ត​ព្រះសីហនុ ជាទី​តាំង​ម្ចាស់ផ្ទះ សម្រាប់​រៀបចំ "​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២” ចាប់ពី​ថ្ងៃទី​១៦ ដល់ ២២ ខែមករា ឆ្នាំ​២០២២ បន្ទាប់ពី​កម្ពុជា​គ្រប់គ្រង​បាន​នូវ​ស្ថានភាព​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្ដម បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ នៃ​ភាពជា​ដៃគូ​ដ៏​ស្អិតរ​មួ​ត ទាំង​ក្នុង​កម្រិត​ទ្វេភាគី ពហុភាគី និង​តំបន់​។

​ឯកឧត្តម​អភិបាលខេត្ត សង្ឃឹមថា មិត្តភាព និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ នឹង​បន្ត​រីកលូតលាស់ រឹងមាំ ស្ថិតស្ថេរ​យូរអង្វែង ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​រួមគ្នា​ក្នុង​តំបន់​អាស៊ាន និង​សកលលោក ក៏ដូចជា​ការរួម​គ្នា​ដោះស្រាយ​នូវ​វិបត្តិ​នានា ដែល​បាន​នឹង​កំពុង​ប្រឈម​ផងដែរ​។ ចាប់ពី​កម្ពុជា​ប្រកាស​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដំបូងបង្អស់ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ និង​រៀបចំ​កិច្ចប្រជុំ​ដោយផ្ទាល់​នៅ​ខេត្ត​ព្រះសីហនុ​។

​ឯកឧត្ដម​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ថែមថា កម្ពុជា​ទទួលបាន​នូវ​អត្ថប្រយោជន៍​ដ៏​ធំធេង​ពី​សន្តិភាព សុវត្ថិភាព ស្ថេរភាព​នយោបាយ និង​ការគ្រប់គ្រង​បាន​នូវ​ស្ថានភាព នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការចាក់​ស្រោច​វ៉ាក់សាំង​បង្កើន​ភាព​សាំ​ក្នុង​សហគមន៍ ហើយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​២​លើក និង​កំពុងដំណើរការ​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជម្រុញ សម្រាប់​ការបោះ​ជំហាន​ឆ្ពោះទៅរក​របៀបវារៈ​ជា​អាទិភាព នៃ​យន្តការ​ពហុភាគី​និយម ក្នុងការ​ផ្លាស់ប្តូរ​គំនិត​យោបល់ ព័ត៌មាន​ល្អៗ ដើម្បី​ជំរុញ និង​អភិវឌ្ឍ​សម្បទា​ទេសចរណ៍ និង​ការផ្លាស់ប្តូរ​ភ្ញៀវទេសចរ​អាស៊ាន ប្រកបដោយ​គុណភាព សុវត្ថិភាព ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់ថា រដ្ឋបាលខេត្ត បានជ្រើសរើស​យក​ដើម​ស្ងា​វ ជា​ប្រភេទ​ដើមឈើ​ម្យ៉ាង​ដុះ​លូតលាស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ អូស្ត្រាលី​ខាងជើង និង​តាម​បណ្តា​កោះ​នានា​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​ដើម​ស្ងា​វ​មាន​កំពស់​ចន្លោះ​ពី ៦ ទៅ ៣៥​ម៉ែត្រ និង​ខ្ពស់បំផុត​៦០​ម៉ែត្រ ហើយ​លូតលាស់​ប្រមាណ ២​ម៉ែត្រ​ក្នុង​១​ឆ្នាំ​។ ដើម​ស្ងា​វ​ជួយ​រក្សា​ស្ថិរភាព និង​គុណភាព​ដីខ្សាច់ មានការ​លូតលាស់​ល្អ និង​មាន​ភាព​ធន់ ជា​របាំង​ខ្យល់ព្យុះ ទប់ទល់​ការហូរ​ច្រោះ​ខ្សាច់​នៅតាម​ឆ្នេរ កាត់បន្ថយ​សំណឹក​ដីខ្សាច់់​ពី​កម្លាំង​ខ្យល់ ទឹក​ហូរ ឬ​រលក​សមុទ្រ ធន់​នឹង​កម្លាំង​ខ្យល់​បក់ និង​ជួយ​រក្សា​តុល្យភាព​អាសូត​ក្នុង​បរិយាកាស​។

​តាងនាម​ឱ្យ​រដ្ឋបាលខេត្ត យើងខ្ញុំ​នឹង​ខិតខំ​ថែរក្សា​នូវ​និមិត្តរូប​មួយ​នេះ ឱ្យបាន​ស្ថិតស្ថេរ គង់វង្ស​ជា​អមតៈ និង​ប្រែក្លាយ​ទីនេះ​ឱ្យទៅជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់​របស់​ខេត្ត និង​ប្រែក្លាយជា​កាលានុវត្តភាព​ទេសចរណ៍​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​ព​ន្លឿ​ន​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន សម្រាប់​ទសវត្សរ៍​ថ្មី​នេះ​។​

PLB Banner on article detail

អត្ថបទពេញនិយម