អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ការស្ថាបនា​អាគារ​តេ​ជោ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

ថ្ងៃច័ន្ទ 13 ធ្នូ 2021, 21:17

​កាលពី​ព្រឹក​ថៃ្ង​ចន្ទ ៩​កើត ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ រួម​ជាមួយនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ការស្ថាបនា​អាគារ​តេ​ជោ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​លើកឡើងថា​ដោយមាន​ការយកចិត្តទុកដាក់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្ដេច​តែង​គិតគូរ​អំពី​សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ជាពិសេស បងប្អូន​ដែល​បានកើត​ជំងឺ​កូ​វីដ​-១៩ គឺមាន​អាគារ​សម្រាក​ព្យាបាល​ធំ​ទូលាយ មាន​បរិយាកាស​ល្អ​ងាយស្រួល​ក្នុង​ការផ្តល់សេវា​ព្យាបាល​ដល់​អ្នកជំងឺ​។​

​ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​ជម្រុញ​ទៅដល់​ក្រុមការងារ​ត្រូវ​ព​ន្លឿ​ន​ការសាងសង់ ធ្វើយ៉ាងណា​ឱ្យបាន​ឆាប់​រួចរាល់ និង​ដាក់​ដំណើរការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ ក្នុង​ខេត្ត​ព្រះសីហនុ នាពេល​ខាងមុខនេះ​។ សូម​ជម្រាបជូន​ថា អាគារ​តេ​ជោ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ មាន​ទំហំ​បណ្ដោយ​៩០​ម៉ែត្រ និង​ទទឹង​៣៣​ម៉ែត្រ​។

​នៅក្នុង​ថ្ងៃ​ដដែល​នោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការស្ថាបនា​កែលម្អ​សួនច្បារ​៧​មករា និង​សួនច្បារ​កូនសោរ ដែល​ក្រុមការងារ​បាន និង​កំពុង​មមាញឹក​ក្នុងការ​ស្ថាបនា​ធ្វើយ៉ាងណា​ឱ្យបាន​ឆាប់​រួចរាល់ ក្នុងពេល​ឆាប់ៗ​ខាងមុខ ជាពិសេស​នៅ​បំណាច់​ឆ្នាំ​២០២១ និង​ដើមឆ្នាំ​២០២២ ខាងមុខនេះ​។

​ឯកឧត្តម​ក៏បាន​បញ្ជាក់​បន្ថែមថា ការចុះពិនិត្យ និង​ព​ន្លឿ​ន​ដល់​ក្រុមការងារ​ស្ថាបនា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការស្ថាបនា​មានគុណ​ភាព ស្រប​តាប​បទដ្ឋាន​បច្ចេកទេស និង​បាន​ឆាប់​រួចរាល់ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​សាធារណៈ ជាពិសេស ដើម្បី​កែលម្អ​សោភ័ណភាព​របស់​ក្រុងព្រះសីហនុ ខណៈពេលដែល ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ស្អាត សួនច្បារ​រង្វង់​មូល តោ​ពីរ សួន​ទីលាន​តេ​ជោ និង​តាម​តំបន់ឆ្នេរ បានរៀបចំ​ល្អ​ស្អាត ដូច្នេះ​រដ្ឋបាលខេត្ត នឹង​បន្ត​ការស្ថាបនា សួនច្បារ ផ្សេងៗ​ទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ក្រុងព្រះសីហនុ កាន់​តែមាន​សោភ័ណភាព​ស្រស់បំព្រង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​កាន់តែ​ច្រើនឡើង​៕​

PLB Banner on article detail