អភិបាលខេត្ត​ព្រះសីហនុ ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុមហ៊ុន LG ចូលរួម​ប្រឆាំង​ទប់ស្កាត់ កូ​វីដ​-១៩

ថ្ងៃព្រហស្បតិ៍ 15 មេសា 2021, 7:46

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ លោកស្រី ហៀក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី ក្រុមហ៊ុន LG ដែល​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ២​តោន ជូន​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ​។​

 

​លោកស្រី ហៀក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន LG ដែល​បាន​នាំយក​អំណោយ​មនុស្សធម៌ ឧបត្ថម្ភ​ជូន​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​កំពុង​ត្រូវការ​ចាំបាច់ ហើយ​សកម្មភាព​នេះ​ជាការ​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​ទទួលបាន​ជោគជ័យ​។ 

 

​លោកស្រី​អភិបាលរង​ខេត្ត សង្ឃឹម និង​ជឿជាក់ថា បងប្អូន​សប្បុរសជន ក្រុមហ៊ុន​ក្នុង​ខេត្ត​ព្រះសីហនុ បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុងការ​ចូលរួម​បង្កា ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ ឆ្លង​កូ​វីដ​-១៩ ក្នុង​ខេត្ត​ព្រះសីហនុ​បន្តទៀត​៕​

អភិបាលខេត្ត​ព្រះសីហនុ ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុមហ៊ុន LG ចូលរួម​ប្រឆាំង​ទប់ស្កាត់ កូ​វីដ​-១៩
អភិបាលខេត្ត​ព្រះសីហនុ ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុមហ៊ុន LG ចូលរួម​ប្រឆាំង​ទប់ស្កាត់ កូ​វីដ​-១៩

PLB Banner on article detail