សមាគម​ចលនា​យុវជន​កម្ពុជា សាខា​ក្រុង​សៀមរាប នាំយក​អំណោយ​ប្រគល់ជូន​គណៈបញ្ជាការ ឯកភាព សង្កាត់​គោកចក​

ថ្ងៃច័ន្ទ 29 មីនា 2021, 8:34

សមាគម​ចលនា​យុវជន​កម្ពុជា សាខា​ក្រុង​សៀមរាប នាំយក​អំណោយ​ប្រគល់ជូន​គណៈបញ្ជាការ ឯកភាព សង្កាត់​គោកចក​

​ខេត្តសៀមរាប​៖  ថ្ងៃអាទិត្យ ១៥ កេ​ី​ត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ ដោយ​ឃេ​ី​ញ​ថា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ មាន​ការរីក​រាលដាល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ  លោក ឈាវ មុន្និ​ន ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) សាខា​ក្រុង​សៀមរាប  បាន​ដឹកនាំ​សមាជិក សមាជិកា  រួមមាន​លោក អូន ចាន់​សេង អ្នកស្រី សឹង រចនា លោក ឌឿ​ន សារឿន និង​ក្រុមការងារ​មួយចំនួនទៀត​បាន​នាំយក​
​អំណោយ​ប្រគល់ជូន​គណៈបញ្ជាការ ឯកភាព សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប  ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​លេ​ី​ក​ទឹកចិត្ត​ដល់​ក្រុមការងារ  កងកម្លាំង  ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត និង ពេលវេលា​របស់ខ្លួន  ដេ​ី​ម្បី​ជួយ​ការពារ​សុ​វ​តិ្ថ​ភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​។

+ អំណោយ​រួមមាន​៖
 ⁃ អាកុល ១​កាន ចំណុះ ៣០​លីត្រ​
 ⁃ ទឹក​សុទ្ធ ៥០​យួរ​
 ⁃ ម៉ាស់ ២៥០០ ម៉ាស់​
 ⁃ មី ៤​កេស​

​ក្នុងឱកាស​នោះ​ផងដែរ លោក ឈាវ មុន្និ​ន បាន​មានមតិ​ផ្តាំ​ផ្ញេ​ី​រ​ដល់​កងកម្លាំង និង ប្រជាពលរដ្ឋ  សូម​ចូលរួម​អនុវត្តន៍​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ (៣​កុំ ៣​ការពារ​) អោយបាន​ខ្ជាប់ខ្ជួន​។ ដោយ តាំង ហូ​

សមាគម​ចលនា​យុវជន​កម្ពុជា សាខា​ក្រុង​សៀមរាប នាំយក​អំណោយ​ប្រគល់ជូន​គណៈបញ្ជាការ ឯកភាព សង្កាត់​គោកចក​
សមាគម​ចលនា​យុវជន​កម្ពុជា សាខា​ក្រុង​សៀមរាប នាំយក​អំណោយ​ប្រគល់ជូន​គណៈបញ្ជាការ ឯកភាព សង្កាត់​គោកចក​
សមាគម​ចលនា​យុវជន​កម្ពុជា សាខា​ក្រុង​សៀមរាប នាំយក​អំណោយ​ប្រគល់ជូន​គណៈបញ្ជាការ ឯកភាព សង្កាត់​គោកចក​
សមាគម​ចលនា​យុវជន​កម្ពុជា សាខា​ក្រុង​សៀមរាប នាំយក​អំណោយ​ប្រគល់ជូន​គណៈបញ្ជាការ ឯកភាព សង្កាត់​គោកចក​

PLB Banner on article detail