លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម

ថ្ងៃពុធ 21 មេសា 2021, 13:6

នាថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរមានជ័យ បានចុះជួយឧបត្ថមផ្ទាល់ នូវ អង្ករចំនួន ៥០ការ៉ុង ស្មើនឹង ១២៥០គីឡូក្រាម ទឹកសុទ្ធ ៥០យូ មី៥កេះ ទឹកត្រី៥យូ ទឹកស៊ីអ៊ីវ៥យូ ដល់រដ្ឋបាលសង្កាត់ស្លក្រាម។

 

គួរបញ្ជាក់ផងដែរថា លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង តែងតែមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធនានា និងបានជួយឧបត្ថម គាំទ្រ ជាញាក់ញាប់។ ក្នុងគ្រានេះដែលប្រជាជាតិយើង កំពុងជូួបទុក្ខ ដោយការរាតត្បាលដោយជំងឺកូវីដ ១៩ លោកជំទាវ បានលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីយកអំណោយផ្ទាល់របស់លោកជំទាវ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋយើង ដោយពុំគិតពីភាពនឿយហត់ របស់លោកជំទាវឡើយ។

 

ក្រោមការដឹកនាំ និងយុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំ ដ៏ឈ្លៀសវៃ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន លូតលាស់គូរកត់សម្គាល់។ សូមជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តតទៅ។

 

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមឧទ្ទិសបួងសួងដល់គុណព្រះរតនៈត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធិពរ បវរមហាប្រសើរជូន លោកជំទាវ ឧកញ៉ាបណ្ឌិត និង ក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយ តាំង ហូ

លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម

PLB Banner on article detail

អត្ថបទពេញនិយម