លោក ង៉ែត ភារ: និងក្រុមគ្រួសារត្រូវជាកូនរបស់លោក ង៉ែត ងឹម ដែលជាម្ចាស់ដីនៅក្រោយផ្សារលើធំថ្មីនោះ បានសំណូមពរដល់អាជ្ញាធរខេត្តសូមមេត្តាជួយរកដំដោះស្រាយ និងយុត្តិធម៍ជូនពួកគាត់ផង

ថ្ងៃសុក្រ 22 តុលា 2021, 17:30

សៀមរាប៖ ថ្មីៗនេះក្រុមគ្រួសារលោក ង៉ែត ភារ: និងក្រុមគ្រួសារត្រូវជាកូនរបស់លោក ង៉ែត ងឹម ដែលជាម្ចាស់ដីនៅក្រោយផ្សារលើធំថ្មី រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានសំណូមពរដល់អាជ្ញាធរខេត្តសូមមេត្តាជួយរកដំដោះស្រាយ និងយុត្តិធម៍ជូនពួកគាត់ផង ដោយតែដីកេរ៍របស់លោកឪពុកឈ្មោះ ង៉ែត ងឹម និងប្រពន្ធឈ្មោះ ចាន់ លាងស៊្រឺម ត្រូវបានគេរំលោភយកធ្វើផ្ទះនឹងធ្វើជាផ្លូវជិតអស់ហើយ គឺដីនោះមានទំហំ ទទឹង ៤ម៉ែត្រx១២ម៉ែត្រ ជាប់និងផ្លូវផ្សារលើខាងក្រោយប៉ែកខាងលិចដែលជាផ្លូវចេញចូលរាល់ថ្ងៃតែម្តង។ ឥឡូវនេះលោក ពឹង ឃៀង បានរំលោភយកដីចំណីផ្លូវជាប់ខាងកើតផ្លូវយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយកំពុងតែសាងសង់ផ្ទះពីរបីជាន់ដោយមិនខ្វល់និងអាជ្ញាធរណាឡើយ។ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជានាំពាក្យ បានមានប្រសាសន៏តាមតេលេក្រាមថា ចំពោះសំណង់របស់លោក ពឹង ឃៀង ដែលកំពុងតែសាងសង់នោះ គឺពុំទាន់មានច្បាប់នៅឡើយទេ ដូច្នេះអាជ្ញាធរខេត្តយើងកន្លងមកបានចុះទៅហាមឃាត់២ដងរួចមកហើយ មិនទាន់ដឹងថា ក្រុមការងារដែលចុះទៅនោះបាននិយាយអីខ្លះជាមួយម្ចាស់ផ្ទះទេ។ លោក លី សំរិទ្ធ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធដីខាងលើនោះ អាជ្ញាធរខេត្តបានសម្រេចចាត់ទុកជាផ្លូវហើយមកទល់ពេលនេះ។ 

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ បើយោងតាមសេចក្តីបំភ្លឺរបស់លោក ង៉ែត ងឹម បានឆ្លើយបំភ្លឺថា អំពីដីដែលលោកបានកាន់កាប់នោះគឺតាំងពីឆ្នាំ១៩៩៤មកម្លេះ។ ដើមឡើយដីនេះ ពីមុន ជាដីទីស្នាក់ការភូមិដកពោធិ៍ ទំហំ១២x១២.៥” ដែលមានព្រំប្រទល់ ខាងជើងផ្លូវ ខាងត្បូងផ្លូវ ខាងកើតទល់នឹង ឃួន ច័ន្ទលី ខាងលិចទល់នឹង ពឹង ឈៀង។ នៅក្នុងឆ្នាំ១៩៨៤ ក្រោយភ្លើងឆេះផ្សាររួចមក ក៏លោក ឈាវ ថៃ មេភូមិបានបែងចែកដីនេះអោយប្រជាពលរដ្ឋទាំងអស់រួច លោកមេភូមិបានបន្សល់ដីនេះសម្រាប់ធ្វើទីស្នាក់ការភូមិ ដោយខាងកើតទុកជាផ្លូវនោះឯង។ លុះក្នុងឆ្នាំ១៩៩៤ លោក ពឹង ឃៀង បានរៀបចំសាងសង់រោងលក់ថ្នាំពេទ្យនៅលើដីផ្លូវនេះតែម្តងទៅ លោកមេភូមិបានផ្អាកមិនអោយសាងសង់។ បន្ទាប់មកលោក ចៅ សែន បានហៅមកសួររកហេតុផលក្នុងការសាងសង់នេះរួចត្រឡប់វិញបាត់ទៅ។ លុះស្អែកឡើងលោក ចៅ សែន បានកោះអញ្ជើញមេភូមិ អនុភូមិ ព្រមទាំងម្ចាស់សំណង់អោយចូលទៅកាន់សាលាស្រុកសៀមរាប ដើម្បីដោះស្រាយបញ្ហារដីផ្លូវនេះ។ ប្រធានអង្គប្រជុំ បានមានមតិថា ចំពោះដីទីស្នាក់ការភូមិ ដែលមានទំហំដូចខាងលើនោះ ត្រូវបានបែងចែកអោយទៅលោក ឈាវ ថៃ ជាប្រធានភូមិ ដែលមានទទឹង ៤ ម៉ែត្រ x បណ្តោយ ១២ម៉ែត្រ នឹងទទឹង ៤ម៉ែត្រx១២ម៉ែត្រ ទៀតប្រគល់ទៅអោយទៅលោក ង៉ែត ងឹម ជាអនុប្រធានភូមិ សំរាប់សាងសង់លំនៅដ្ឋានរៀងៗខ្លួន ចំពោះដីជាប់រោងវីឌីអូនោះ គឺទុកជាផ្លូវអោយទៅលោក ពឹង ឃៀង សង់តូបលក់ថ្នាំពេទ្យជាបណ្តោះអាសន្នតែប៉ុណ្ណោះទេ។ ក្នុងនោះដែរគណកម្មការទាំងអស់ ក៏បានទទួលឯកភាពទៅតាមមតិលោកប្រធានអង្គប្រជុំ និងចុះហត្ថលេខារៀងៗខ្លួនទៅលើកំណត់ហេតុបិទអង្គប្រជុំ។ តាំងពីពេលនោះមក យើងទាំងពីរនាក់ប្រធាន អនុប្រធាន ក៏បានធ្វើសេចក្តីប្រកាសកាន់កាប់ដីធ្លីនោះទៅជារៀងរហូត ចំពោះទីស្នាក់ការវិញ ក៏ពុំទាន់រុះរើដែរ។ ទើបមកដល់ខែមិថុនា ឆ្នាំ២០១៣ យើងខ្ញុំ បានប្រាប់លោក ឈិត ឆាវ ជាអ្នកទិញដីពីលោក ឈាវ ថៃ អោយរុះរើទីស្នាក់ការដើម្បីគ្រប់គ្រងទំហំ ដីរៀងៗខ្លួន។ ការឆ្លើយបំភ្លឺរបស់លោកខាងលើ គឺសុទ្ធតែជាការពិត បើពុំពិតនោះ យើងខ្ញុំសុខចិត្តទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។ និងមានស្នាមមេដៃទុកជាភស្តុតាងស្រាប់ផងដែរ។ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ លោក ចៅ សែន អតីត: អភិបាលរង ស្រុកសៀមរាបខេត្តសៀមរាប បានចេញលិខិតបញ្ជាក់មួយទៀតថា សេចក្តីបំភ្លឺរបស់លោក ង៉ែត ងឹម អតីតៈ មេភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពិតជាត្រឹមត្រូវប្រាកដមែន។ យើងចេញលិខិតបញ្ជាក់អោយសាមីខ្លួនប្រើប្រាស់តាមស្របច្បាប់ ដែលអាចប្រើ ប្រាស់បាន។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នសំណង់ខុសច្បាប់មួយកន្លែងបីបួនជាន់របស់លោក ពឹង ឃៀង នៅតែបន្តធ្វើជារៀងរាល់ ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ផ្លូវនៅក្រោយផ្សាលើត្រូវបានគេរំលោភយកដីចំណីផ្លូវទៅធ្វើអាជីវកម្ម និងសាងសង់សំណង់មួយចំនួនដោយខុសច្បាប់ ហើយបច្ចុប្បន្នផ្លូវក្រោយផ្សារលើនេះ ត្រូវបានគេសង្កេតឃើញថា មានភាពរួមតូចយ៉ាងខ្លាំង។ ពលរដ្ឋរស់នៅជុំវិញនោះ បានលើកឡើងថា ប្រសិនបើមានហេតុការណ៍គ្រោះអគ្គិភ័យ ឬហេតុការណ៍ផ្សេងៗកើតឡើង គឺសមត្ថកិច្ចពិតជាពិបាកក្នុងការជួយសង្គ្រោះ ពីព្រោះផ្លូវនេះកន្លែងខ្លះមានទទឹងមិនដល់២ម៉ែត្រផង។ ពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធសូមមេត្តាជួយពិនិត្យមើលផង ជាក់ស្តែងថ្មីៗនេះ សំណង់ខុសច្បាប់មួយកន្លែងបីបួនជាន់នៅតែបន្តធ្វើជារៀងរាល់ដដែល មិនខ្លាចញញើតឡើយ៕ ដោយ តាំង ហូ

លោក ង៉ែត ភារ: និងក្រុមគ្រួសារត្រូវជាកូនរបស់លោក ង៉ែត ងឹម ដែលជាម្ចាស់ដីនៅក្រោយផ្សារលើធំថ្មីនោះ បានសំណូមពរដល់អាជ្ញាធរខេត្តសូមមេត្តាជួយរកដំដោះស្រាយ និងយុត្តិធម៍ជូនពួកគាត់ផង
លោក ង៉ែត ភារ: និងក្រុមគ្រួសារត្រូវជាកូនរបស់លោក ង៉ែត ងឹម ដែលជាម្ចាស់ដីនៅក្រោយផ្សារលើធំថ្មីនោះ បានសំណូមពរដល់អាជ្ញាធរខេត្តសូមមេត្តាជួយរកដំដោះស្រាយ និងយុត្តិធម៍ជូនពួកគាត់ផង
លោក ង៉ែត ភារ: និងក្រុមគ្រួសារត្រូវជាកូនរបស់លោក ង៉ែត ងឹម ដែលជាម្ចាស់ដីនៅក្រោយផ្សារលើធំថ្មីនោះ បានសំណូមពរដល់អាជ្ញាធរខេត្តសូមមេត្តាជួយរកដំដោះស្រាយ និងយុត្តិធម៍ជូនពួកគាត់ផង

PLB Banner on article detail

អត្ថបទពេញនិយម