នៅ​ថ្ងៃទី​១២ ឧសភា ស្អែក​នេះ អាជ្ញាធរ​រាជធានី នឹង​កំណត់​ទីតាំង​បង្រួម​តំបន់​បិទ​ខ្ទប់​ក្នុង​ក្រុង

ថ្ងៃអង្គារ 11 ឧសភា 2021, 9:5

​ការ​បង្រួម​តំបន់​បិទ​ខ្ទប់​ឲ្យ​នៅ​រួម​តូច ជា​ចេតនា​មួយ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវតែ​ធ្វើ​ដើម្បី​សម្រួល​ការលំបាក​ជូន ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​ចេញ ចូល ទៅធ្វើ​ការងារ​និង​ប្រកបមុខរបរ​រកស៊ី​ចិញ្ចឹមជីវិត​បាន​ស្រួល ខណៈដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បិទ​ខ្ទប់​អស់​ជាច្រើន​សប្តាហ៍​កន្លងមក​នេះ ដើម្បី​កាត់ផ្តាច់​ឲ្យ​បាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

 

​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​១០ ឧសភា ម្សិលមិញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​បំផុត គឺ​មិន​អនុញ្ញាត ឲ្យ​មាន​ករណី​ប្រជាពលរដ្ឋ នៅ​តំបន់​លឿង​ចូលទៅ​តំបន់​លឿងទុំ​និង​តំបន់​ក្រម​ជាដាច់ខាត ហើយ​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សាគ្នា ដើម្បី​កំណត់ ទីតាំង​តំបន់​ប្រឈម​នោះមក​នៅ​រួម​តូច​ឲ្យ​បាន​ច្បាស់ មុន​ការកំណត់​ពណ៌​តំបន់​នីមួយៗ​ឲ្យ​នៅ​រួម​តូច​នេះ នៅ​ថ្ងៃ​១២ ឧសភា​ឆ្នាំនេះ​។​

 

​ក្នុង​កិច្ចប្រជុំ​នោះ គ្រប់​ខណ្ឌ​ទាំង​១៤​បាន​ឡើងរាយការណ៍​ពី​ស្ថានភាព​នៃ​ការគ្រប់គ្រង​កូ​វីដ​-១៩​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​រៀងៗ​ខ្លួន ដោយ​តំបន់​ខ្លះ​ដែល​ធ្លាប់ជា​តំបន់​ក្រហម និង តំបន់​លឿងទុំ បានស្នើ​ឲ្យ​ប្រែក្លាយ​មកជា​ជា​តំបន់​លឿង ដោយ​តំបន់​នោះ​មិនមាន ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ បន្តទៀត ។​

នៅ​ថ្ងៃទី​១២ ឧសភា ស្អែក​នេះ អាជ្ញាធរ​រាជធានី នឹង​កំណត់​ទីតាំង​បង្រួម​តំបន់​បិទ​ខ្ទប់​ក្នុង​ក្រុង

PLB Banner on article detail

អត្ថបទពេញនិយម