AIREEN Juist Dey Phumi Realthy

រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទ​ខ្ទប់​ការចេញចូល​ជា​បណ្ដោះអាសន្ន​ផ្សារ​ចាស់ និង​ហាង​ថត​រូបល្អ​ពេញចិត្ត​

ថ្ងៃពុធ 5 ឧសភា 2021, 11:52

 ​ខេត្ត​សៀម​រា​បះ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា​៖ នៅ​ថ្ងៃទី​០៤​ខែឧសភា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៤​នាក់ និង​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

 

ក្នុងចំណោម​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៤​នាក់ នោះ មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ ហឿ​ល សុភាព ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជា​អ្នកលក់​ថង់​ប្លា​ស្ទិ​ច និង​ទំនិញ នៅ​តូប​លេខ​២០ ផ្សារ​ចាស់ ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ និង​បាន​ទៅ​ថតចម្លង​ឯកសារ​នៅ​ហាង​ថតរូប ល្អ​ពេញចិត្ត ខាងត្បូង​ស្តុ​ប​សុខា ផ្លូវ​ស៊ីវ​ត្ថា ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២១​។​

 

​ចំពោះ​ករណីនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សម្រេច​បិទ​ខ្ទប់​ការចេញ​-​ចូល​ជា​បណ្ដោះ​-​អាសន្ន ក្នុង​បរិវេណ​ផ្សារ​ចាស់ ដែល​ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ  និង​ហាង​ថតរូប ល្អ​ពេញចិត្ត ខាងត្បូង​ស្តុ​ប​សុខា ស្ថិតនៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ឡើងវិញ​។

 

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ និង​ធ្លាប់​បានចេញ​-​ចូល​ផ្សារ​ចាស់​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ និង​ហាង​ថត​រូបល្អ​ពេញចិត្ត ចាប់ពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២១  សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

 

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ដោយ តាំង ហូ​

រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទ​ខ្ទប់​ការចេញចូល​ជា​បណ្ដោះអាសន្ន​ផ្សារ​ចាស់ និង​ហាង​ថត​រូបល្អ​ពេញចិត្ត​
រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទ​ខ្ទប់​ការចេញចូល​ជា​បណ្ដោះអាសន្ន​ផ្សារ​ចាស់ និង​ហាង​ថត​រូបល្អ​ពេញចិត្ត​
រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទ​ខ្ទប់​ការចេញចូល​ជា​បណ្ដោះអាសន្ន​ផ្សារ​ចាស់ និង​ហាង​ថត​រូបល្អ​ពេញចិត្ត​
រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទ​ខ្ទប់​ការចេញចូល​ជា​បណ្ដោះអាសន្ន​ផ្សារ​ចាស់ និង​ហាង​ថត​រូបល្អ​ពេញចិត្ត​
រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទ​ខ្ទប់​ការចេញចូល​ជា​បណ្ដោះអាសន្ន​ផ្សារ​ចាស់ និង​ហាង​ថត​រូបល្អ​ពេញចិត្ត​
រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បិទ​ខ្ទប់​ការចេញចូល​ជា​បណ្ដោះអាសន្ន​ផ្សារ​ចាស់ និង​ហាង​ថត​រូបល្អ​ពេញចិត្ត​

PLB Banner on article detail

អត្ថបទពេញនិយម