អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​បិទ​អាជីវកម្ម ឬ​កម្មវិធី​ចោល​ភ្លាមៗ​បើ​មិន​អនុវត្តតាម​ការណែនាំ​

ថ្ងៃអង្គារ 23 កុម្ភៈ 2021, 8:34

​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2021 បានចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុ​វត្តិភាព​បុគ្គល​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

 

​នៅក្នុង​សេចក្តីណែនាំ​នោះបាន​បញ្ជាក់ថា រយៈពេល​កន្លងមករ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​ពិនិត្យឃើញថា​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​មួយចំនួន​បាន​អនុវត្តតាម​វិធានការ​របស់​អាជ្ញាធរ (3 ការពារ និង​3​កុំ​) ខណៈ​មនុស្ស​មួយចំនួន​នៅ​មិនទាន់បាន​អនុវត្ត​វិធានការ​ទាំងនេះ​បានល្អ​នៅឡើយ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​កម្មវិធី​ជួបជុំ​ផ្សេងៗ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​រក្សា​សុវត្ថិភាព​សង្គម និង​គម្លាត​បុគ្គល​ឱ្យបាន​ត្រឹមត្រូវ​នោះទេ ហើយ​ថែមទាំង​មានការ​បំពាន​ចាប់ដៃគ្នា កៀក​ស្មា​គ្នា ឱបរឹត​គ្នា ភ្លេច​ការពារ​ខ្លួន និង​ធ្វេសប្រហែស​ជាមួយ​ជំងឺ​កូ​វីដ​-19​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​បិទ​អាជីវកម្ម ឬ​កម្មវិធី​ចោល​ភ្លាមៗ​បើ​មិន​អនុវត្តតាម​ការណែនាំ​
អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​បិទ​អាជីវកម្ម ឬ​កម្មវិធី​ចោល​ភ្លាមៗ​បើ​មិន​អនុវត្តតាម​ការណែនាំ​
អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​បិទ​អាជីវកម្ម ឬ​កម្មវិធី​ចោល​ភ្លាមៗ​បើ​មិន​អនុវត្តតាម​ការណែនាំ​

PLB Banner on article detail