ប្រធាន​ក្រុមប្រឹក្សា​រាជធានី កោតសរសើរ​អាជ្ញាធរ និង​កងកម្លាំង លើ​ការពុះពារ​ប្រឆាំង​កូ​វីដ​-១៩

ថ្ងៃព្រហស្បតិ៍ 11 វិច្ឆិកា 2021, 13:40

​ភ្នំពេញ​៖ ឯកឧត្តម ម៉ប់ សារិន  ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ កងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញាធរ ខណ្ឌ សង្កាត់​ទាំងអស់ ដែល​បាន​ពុះពារ​ជំនះ​រាល់​ការលំបាក ទាំង​ការទប់ស្កាត់​បទល្មើស​ផ្សេងៗ ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ពិសេស​លើ​ការទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ ដែល​បាន​ឈានទៅដល់​ការចូលរួម​បើក​ប្រទេស​ឱ្យ​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​នាពេល​បច្ចុប្បន្ននេះ​។​

 

​ក្រៅពីនេះ ឯកឧត្តម​ម៉ប់ សារិន បាន​សម្តែង​ការគាំទ្រ​ចំពោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​លើ​ការងារ​ពន្ធដា ដែល​បាន​ប្រមូល​ចំណូល​ពន្ធ​១០​ខែ​កន្លងមក​បាន​លើស​ផែនការ​នឹង​បាន​លើកទឹកចិត្ត​អោយ​បន្ត​បង្កើន​ការប្រមូល​ចំណូល​ពន្ធ​ពីរ​ខែ​ចុងឆ្នាំ​នេះ​ឲ្យ​អស់​លទ្ធភាព​ថែមទៀត ព្រោះនេះ​គឺជា​ចំណូល​ដ៏​ធំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

 

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​អាជ្ញាធរ​ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​បង្ក្រាប​បទល្មើស​ផ្សេងៗ បាន​យ៉ាង​ល្អប្រសើរ ពិសេស​គឺ​ការយកចិត្តទុកដាក់​ប​ង្ក្រា​ប​ក្មេង​ទំនើង​បាន ៤៧​ករណី ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​បាន​៦០​នាក់​។​

 

​ចំពោះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ជួសជុល​ផ្លូវ លប់​សំបុក​មាន់បាន​ច្រើន​កន្លែង ច្រើន​ផ្លូវ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​និង​គ្រោះថ្នាក់​ចរាចរណ៍ ។       

​ការគ្រប់គ្រង បរិស្ថាន អនាម័យ​និង​ការគ្រប់គ្រង​សំណល់​រឹង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុវត្តបាន​យ៉ាង​ល្អប្រសើរ​។​

 

​ក្នុងឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា សម្រាប់​រាជធានី​ភ្នំពេញ​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដែល​អាជ្ញាធរ​គ្រប់ផ្នែក បាននិងកំពុង​យកចិត្តទុកដាក់​ដោះស្រាយ និង​បន្ត​គ្រប់គ្រង​អោយបាន​ល្អប្រសើរ ពិសេស​បញ្ហា​សំរាម នៅក្នុង​ដំណាក់ កាល​ចុង​ក្រោយនេះ ពោលគឺ ក្រោយពី​បើក​អោយមាន​ការប្រកួតប្រជែង​
​ការប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ចំនួន​៣​នោះ ឃើញថា សំរាម​នៅ​រាជធានី​ភ្នំពេញ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន។

 

​ឯកឧត្តម ឃួ​ង ស្រេង​បន្តថា គ្រប់​កិច្ចការងារ​ទាំងអស់ បើ​មិនមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ គឺ​មិនអាច​ទទួលបាន​ជោគជ័យ​ឡើយ​។ ដូច្នេះហើយ​ទើប រដ្ឋបាល​រាជធានី​ភ្នំពេញ​តែង​ធ្វើការ​ផ្សព្វផ្សាយ ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​យើង​។​

 

​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​បង្ក​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

 

​គួរ​បញ្ជាក់ថា ទោះជា​យ៉ាងណាក្តី អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅតែ​បន្តធ្វើ​យ៉ាងណា អោយ​បញ្ហា​សំរាម​នេះ មាន​ភាពល្អប្រសើរ​ជាង​មុន ពិសេស​ធ្វើយ៉ាងណា​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​លើ​ការ​​ទុកដាក់​សម្រាប់​នេះ​ឲ្យ​បានល្អ​ប្រសើរ​។​

 

​គួរ​បញ្ជាក់ថា ឯកឧត្តម ម៉ប់ សារិន  ត្រូវបាន​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ជាថ្មី​ម្ដងទៀត នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ ជាមួយ​សមាជិក សមាជិការ​ក្រុមប្រឹក្សា​ចំនួន​២៦​រូប​ទៀត​៕​

ប្រធាន​ក្រុមប្រឹក្សា​រាជធានី កោតសរសើរ​អាជ្ញាធរ និង​កងកម្លាំង លើ​ការពុះពារ​ប្រឆាំង​កូ​វីដ​-១៩
ប្រធាន​ក្រុមប្រឹក្សា​រាជធានី កោតសរសើរ​អាជ្ញាធរ និង​កងកម្លាំង លើ​ការពុះពារ​ប្រឆាំង​កូ​វីដ​-១៩
ប្រធាន​ក្រុមប្រឹក្សា​រាជធានី កោតសរសើរ​អាជ្ញាធរ និង​កងកម្លាំង លើ​ការពុះពារ​ប្រឆាំង​កូ​វីដ​-១៩
ប្រធាន​ក្រុមប្រឹក្សា​រាជធានី កោតសរសើរ​អាជ្ញាធរ និង​កងកម្លាំង លើ​ការពុះពារ​ប្រឆាំង​កូ​វីដ​-១៩
ប្រធាន​ក្រុមប្រឹក្សា​រាជធានី កោតសរសើរ​អាជ្ញាធរ និង​កងកម្លាំង លើ​ការពុះពារ​ប្រឆាំង​កូ​វីដ​-១៩
ប្រធាន​ក្រុមប្រឹក្សា​រាជធានី កោតសរសើរ​អាជ្ញាធរ និង​កងកម្លាំង លើ​ការពុះពារ​ប្រឆាំង​កូ​វីដ​-១៩

PLB Banner on article detail

អត្ថបទពេញនិយម