រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងដាក់​ចេញ​វិធានការ​បន្ទាន់​មួយចំនួនទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវ​វីដ Delta

ថ្ងៃពុធ 18 សីហា 2021, 8:41

​ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​នៅលើ​គេហទំព័រ​ហ្វេ​សបុ​កថា​៖  កូ​វីដ Delta កំពុង​គំរាមកំហែង​ទីក្រុង​ភ្នំពេញ ដោយ​ការរកឃើញ​ជា​បន្តបន្ទាប់​នូវ​ប្រភេទ​មេរោគ​កូ​វីដ Delta នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ពង្រឹង​នូវ​វិធានការ​បន្ទាន់​មួយចំនួន ថែមទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវ​វីដ Delta នេះ បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ នេះ​។​

 

​ឯកឧត្តម​សូម​អំពាវនាវ​ដល់​បង​ប្អូន​មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ និង​សូម​ចូលរួម​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​វិធានការ​នានា​របស់​អាជ្ញា​ធរ​៕​

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងដាក់​ចេញ​វិធានការ​បន្ទាន់​មួយចំនួនទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវ​វីដ Delta
រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងដាក់​ចេញ​វិធានការ​បន្ទាន់​មួយចំនួនទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវ​វីដ Delta
រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងដាក់​ចេញ​វិធានការ​បន្ទាន់​មួយចំនួនទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវ​វីដ Delta

PLB Banner on article detail

អត្ថបទពេញនិយម