ជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​កំពង់ស្ពឺ ជន់​លិច​ផ្នែក​ខ្លះ​នៃ​ខណ្ឌដង្កោ

ថ្ងៃច័ន្ទ 25 តុលា 2021, 16:37

​រាជធានី​ភ្នំពេញ​៖ ជំនន់​ទឹកភ្លៀង បាន​ហូរ​ធ្លាក់​ពី​ខេត្តកំពង់ស្ពឺ ធ្វើឱ្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ជន់​ឡើង​យ៉ាង​ឆាប់រហ័ស គួរឱ្យកត់សម្គាល់ ដោយមាន​ការ​ជន់​លិច​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​ទំនាប​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែតុលា ម្សិលមិញ និយាយថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​២​ថ្ងៃ​ជាប់​គ្នា ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង បណ្ដា​ខេត្ត​មួយចំនួនទៀត នៅជាប់​ព្រំប្រទល់​នឹង​រាជធានី​នេះ ពិសេស​ខេត្តកំពង់ស្ពឺ ដែលជា​តំបន់​ខ្ពង់រាប បានធ្វើឱ្យ​ទឹក​ហូរ​ធ្លាក់​យ៉ាងគំហុក​មក​ក្នុង​ដងស្ទឹង​ព្រែក​ត្នោត​។ ស្ថានភាព​នេះ ធ្វើឱ្យ​ទឹកស្ទឹង​ជន់​ឡើង​យ៉ាង​ឆាប់រហ័ស និង​គួរឱ្យកត់សម្គាល់​។​

​ឯកឧត្តម សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រស់នៅក្នុង​តំបន់​ទំនាប​ដីសណ្ដរ​ស្ទឹង​ព្រែក​តោ្ន​ត បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ ជាពិសេស​អ្នក​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​គង​ន​យ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែកកំពឹស និង​សង្កាត់​រលួស​នៃ​ខណ្ឌដង្កោរ​៕​

PLB Banner on article detail

អត្ថបទពេញនិយម