រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​

ថ្ងៃពុធ 17 កុម្ភៈ 2021, 8:34

​ខេត្តបាត់ដំបង​៖ ឯកឧត្តម​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានធ្វើការ​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ សូមកុំ​សម្រុក​មកលេង​ស្រុកកំណើត​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ព្រ​ណី​ជាតិ​ខាងមុខ​អី ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាមួយ​រាជរដ្ឋាភិបាល ។​

 

​ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព និង​ផ្សព្វផ្សាយ​ពី​បញ្ហា​កូ​វីដ​១៩ ដល់​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន នៅ​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ពលក​រដ្ឋ​គួរ​ស្វែងរក​ការងារ​ធ្វើ​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព​សិន​មុននឹង​ធ្វើការ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ដើម្បី​ចៀសវាង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ ព្រោះ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏បាន​រៀបចំ​នូវ​ការងារ​និង​បង្រៀន​ជំនាញ​ខ្លីៗ​ដល់​ពលករ​ដែល​បាន​បាត់បង់​ការងារ​ធ្វើ​ផងដែរ ។​

 

​ឯកឧត្តម​បណ្ឌិត បាន​បន្តថា ចំពោះ​អ្នកមាន​ដីស្រែ​ចម្ការ គួរ​បង្កបង្កើនផល​តា​ម​លទ្ធភាព​របស់ខ្លួន​កុំ​ចេញចូល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ព្រោះ​ប្រទេសមួយ​នេះ​កំពុងមាន​ឆ្លង​ខ្លាំង​នៅក្នុង​សហគមន៍​តាម​ខេត្ត​មួយចំនួន នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​សម្រាប់​អ្នក​ចង់​មកលេង​ស្រុកកំណើត នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខ បើ​គ្រាន់តែ​ចង់​លេង​សប្បាយ​ជួបជុំ​គ្រួសារ​ក្នុង​ពិធីបុណ្យ​ទេ គួរ​កុំ​ទាន់​មកលេង ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩​នេះ ។​

 

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ដល់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន បន្ត​ជួយ​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង នូវ​ពួក​មេខ្យល់​ដែល​លួច​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ហើយ​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ឯកឧត្តម បាន​អំពាវនាវ​ដល់​ពលរដ្ឋ បន្ត​អនុវត្ត​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ខណៈ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅសល់​តិចតួច​និង​កំពុង​គ្រប់គ្រង​បាន ។​

 

​ចាប់ពី​មានការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ខេត្ត​សាមុទ​សា​ខន​ប្រទេស​ថៃ មាន​ពលករ​ឆ្លងដែន​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង មាន​ជាង ៧០០០​នាក់ និង​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជិត ៤០០០​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង ៣០០០​នាក់ ខណៈ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ពលករ​ឆ្លងដែន​ពី​ថៃ មាន​ជាង ៣០០​នាក់ ៕​

 

រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​
រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​
រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​
រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​
រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​
រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​
រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​
រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​
រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ពលករ​ធ្វើការ​នៅ​ថៃ កុំ​សម្រុក​មក​ស្រុកកំណើត​ពេល​បុណ្យចូលឆ្នាំ​

PLB Banner on article detail