តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន នាំយក​ឧបករណ៍​ហាត់ប្រាណ​១៥​ឈុត ដំឡើង​នៅ​សួន​កុមារ​

ថ្ងៃសុក្រ 5 កុម្ភៈ 2021, 14:14

(​ប៉ៃលិន​) ៖ ពេលនេះ​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ទិដ្ឋភាព​នៅលើ​សួន​កុមារ កាន់តែ​ទាក់ទាញ ប្លែក​ភ្នែក និង​ចាប់អារម្មណ៍​ខ្លាំង​ជាង​មុន ខណ​:​ពេល​អាជ្ញាធរខេត្ត ដឹកនាំ​ដោយ​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​រៀបចំ​ដាក់តាំង​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១៥​ឈុត ២​កន្លែង (​នៅ​សួន​កុមារ​១​កន្លែង និង​នៅ​ចំណុច​ស្តេច​កន​១​កន្លែង​) ។
​ហេតុការណ៍​រៀបចំ​ដាក់តាំង​ឧបករណ៍​ហាត់ប្រាណ​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​នៅក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​មាន ប្រសាសន៍ថា ៖ ឧបករណ៍​ហាត់ប្រាណ ដែល​រៀបចំ​ដាក់តាំង​នៅលើ​សួន​កុមារ និង​នៅ​ទីធ្លា​ស្តេច​កន​នេះ មាន​ចំនួន​១៥​ឈុត ដែល​ក្នុងនោះ​មាន​ឧបករណ៍​សម្រាប់​បង្វិល​ចង្កេះ បង្វិល​ចលនា​ដៃ ចលនា​ជើង ដើម្បីឱ្យ​សរសៃ​ក្នុង​រូបរាងកាយ មានដំណើរ​ការ​ស្រួល បញ្ចេញ​ញើស បំបាត់​ជាតិពុល​គីមី​មួយចំនួន​ក្នុង​ខ្លួន​ផងដែរ ។ ឯកឧត្តម បាន​បន្តទៀតថា អ្នក​ពិការ​ដៃ ជើង ក៏​អាច​ចូល​ហាត់ប្រាណ​បានដែរ ព្រោះ​មាន​ឧបករណ៍ សម្រាប់​យោល​ទៅមុខ យោល​ទៅក្រោយ ចំហៀង និង​ឡើង​ចុះ​បាន​មួយ​កំ​ប្លេ​តែម្តង ។​

លើសពីនេះ ឧបករណ៍​ហាត់ប្រាណ​ទាំងនេះ មានតម្លៃ​ខ្ពស់​គួរសម​ដែរ ដោយ​លោកជំទាវ​កុម្មង់​ទិញ​ដោយ​ថវិកា​ផ្ទាល់ខ្លួន មកពី​ប្រទេស​ថៃ សម្រាប់​ដាក់ឱ្យ​ពុក​ម៉ែ​បងប្អូន សម្រាប់​ទំនេរ​ពី​ការងារ​នាពេល​ល្ងាចៗ ឬ​ពេលណា​ក៏បាន​ដែរ ដោយ​ចូល​មកលេង​កម្សាន្ត នាំគ្នា​ហាត់ប្រាណ ដើម្បី​សុខភាព ព្រោះ​បច្ចុប្បន្ននេះ យើង​តែង​ជួបប្រទះ​នឹង​បញ្ហា​សុខភាព ឈឺ​ចុក​រោយ​ឆ្អឹងខ្នង ចង្កេះ បណ្តាលមកពី​សារធាតុ​គីមី​ផ្សេងៗ ក្នុង​ខ្លួន ។

ឯកឧត្តម ក៏មាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន កុំ​ភ្លេច​នាំគ្នា​ទៅ​ហាត់ប្រាណ ដោយ​ឥតគិតថ្លៃ តែ​ក៏​សូម​ចូលរួម​ថែរក្សា​ឧបករណ៍​ទាំងនេះ ឱ្យបាន​គង់ វង្ស​ឋិត​ឋេ​រ​យូរអង្វែង តកូនតចៅ​ជំនាន់​ក្រោយ​ផងដែរ ៕​

PLB Banner on article detail